ក្រុមអ្នកភូមិសាស្រ្ត ដែលសិក្សាអំពីការរញ្ជួយដី នឹងបំរែបំរួលសណ្ឋានដី បានប្រកាសអាសន្ន ទៅដល់ប្រជាជនដែលរស់នៅក្បែរ ភ្នំ Bulusan បន្ទាប់ពីភ្នំភ្លើង Luzon Island បានផ្ទុះ 2ដង ក្នុងរយៈពេល 24 ម៉ោង។ ហើយប្រជាជនដែលរស់នៅក្បែរ ភ្នំភ្លើង Luzon Island ត្រូវបានទទួលរងនូវការផិតភ័យ នឹងត្រូវបាជំលៀសអោយនៅចំងាយប្រមាណ ជា 4 គីឡូម៉ែត្រពី ជើងភ្នំនោះ។

ហើយក្រុមអ្នកភូមិសាស្រ្ត ដែលសិក្សាអំពីការរញ្ជួយដី នឹងបំរែបំរួលសណ្ឋានដីដដែល បាននិយាយថា ចំពោះ ភ្នំ Bulusan គឺប្រហែលជាមិនផ្ទូះក្នុងពេលឆាប់ៗនេះទេ។ហើយប្រជាជនដែលរស់នៅតំបន់នេះ ភាគច្រើនគឺ ជាស្រែចំការ និងមិនសូវនៅជិតនឹងតំបន់ដែលងាយរងគ្រោះថ្នាក់ឡើយ។