Howaldtswerke Deutsche Werft ជាកន្លែងផលិតនាវាមុជទឹកស៊ើបការណ៍របស់កងទ័ព
ជើងទឹក អាល្លឺម៉ង់ ដែលនាវាប្រភេទថ្មីនេះមានឈ្មោះថា U212A ។



តាមប្រភពពត៌មានមួយរបស់ CNN បាននិយាយថា U212A ជាប្រភេទនាវាស៊ើបការណ៏
ដំបូងដ៏ពិសេសមួយដែលផលិតឡើងតាមបច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់ អាល្លឺម៉ង់
ដែលអាចដំនើរការណ៍ដោយចំហាយទឹក ។ ដូច្នេះហើយពេលធ្វើការវាមិនបង្ករជា
សំលេងរំខាន​និងកំដៅអ្វីឡើយ ។ តាមសំដីរបស់លោក Bernd Arjes អនុសេនីឯក
ដឹកនាំនាវាកងទ័ពជើងទឹក អាល្លឺម៉ង់ បាននិយាយថា បើនាវាមុជទឹកមានសំលេងកាន់
តែលឺនោះវានឹងពិបាកក្នុងការស៊ើបការណ៍ខ្លាំងណាស់ ។ ដំនើរការនៅក្នុងទឹក នាវា
នេះអាចធ្វើការបានយូរជាងនាវាផ្សេង ៗ ដែលមិននឹកស្មានដល់។

នាវា U212A នេះបំពាក់ដោយកាំភ្លើងទំនើបចំនួន 12 ដែលកាំភ្លើងនីមួយៗអាចកំទេច
នាវាផ្សេងបានដោយងាយ ។ អាល្លឺម៉ង់ មិនមានអាវុធ នុយក្លេអ៊ែរ ឬ​ នាវាបញ្ជារ
នុយក្លេអ៊ែរ ទេតែប្រទេសនេះទទួលចំនាត់ថ្នាក់លេខ 3 លើពិភពលោកខាងនាំអាវុធ
លក់ទៅក្រៅប្រទេស ៕