គេហទំព័រ MCOT នៅថ្ងៃទី​​២៣ កុម្ភៈ ​ផ្សាយ​​ឱ្យ​ដឹង​ថា យន្តហោះ​​ចម្បាំង​ធុន
Gripen 39 CD ចំនួន​៦គ្រឿង ដែលទិញ​​ពីប្រទេស​​ស៊ុយ​អែត ​បានដឹក​មក​ដល់​
ប្រទេសថៃ កាលពីល្ងាច​ថ្ងៃទី​​​២២ កុម្ភៈ ​​ក​ន្លងមក ​​ហើយត្រូវ​ទទួល​ដោយ​កង​
ទ័ព​​អាកាស​ភូមិន្ទ​ថៃ ។ ​​យន្តហោះ​​៦គ្រឿង​​នេះ​ស្ថិត​​ក្នុងចំណោម​​យន្តហោះ​​
ចម្បាំង​​ធុន Gripen 39 CD ចំនួន​​១២គ្រឿង ​ដែលថៃ​ទិញ​ពី​ប្រទេស​ស៊ុយអែត​​
ហើយនឹង​ត្រូវដាក់​​ប្រចាំ​ការ​​នៅ​មូលដ្ឋាន​​​ទ័ព​​អាកាស​នៅ​តំបន់​ភាគខាង​ ត្បូង​​
សូរ៉ាត ​ថានី ។​


ប្រភព័ត៌​មាន​​​ពីគេហទំព័រ MCOT ឱ្យ​ដឹង​ទៀត​ថា ​ថៃ​បានទិញ​​យន្តហោះ​​​ចម្បាំង
​ធុន Gripen 39 CD ទាំង​នេះ​ដើម្បី​​​​យក​មក​​​ជំនួស​យន្តហោះ​​​ចម្បាំង​ធុន F-5 A/B
ដែល​​​ចាស់​​​ហើយ នឹង​លែង​​ប្រើប្រាស់​​​នៅ​​ចុងឆ្នាំ​​​​២០១១​នេះ ។
​ យន្តហោះ​​​​ចម្បាំង​ធុន​​​ Gripen 39 CD ទាំង​​១២​គ្រឿង ​ដែលថៃ​​កុំម៉ង់ទិញ​​​ពីប្រទេស​​
ស៊ុយ​អែត​​នោះ គឺ​៤គ្រឿង​​​ផ្ទុក​មនុស្ស​​​បាន​​២នាក់ ​សម្រាប់​ហ្វឹកហ្វឺន​​​​ ចំណែក​​​៨គ្រឿង​​
ទៀត​ផ្ទុក​មនុស្ស​​​​បានតែ​​ម្នាក់ប៉ុណ្ណោះ​​សម្រាប់​​ ធ្វើសង្គ្រាម ។
ពិធី​​ទទួល​យន្តហោះ​​ទាំង​​៦គ្រឿង​​នេះ ​ធ្វើ​ឡើង​​​ក្រោម​​អធិបតីភាព​​របស់​
លោក Itthaporn Subhawong មេបញ្ជា​ការ​​កង​ទ័ព​​ភូមិន្ទ​ថៃ ។​

តាម​ប្រភពព័ត៌​មាន​​ថា ​យន្តហោះ​​ចម្បាំង​ធុន Gripen 39 CD ទាំង​​១២គ្រឿង ​នេះ
មាន​តម្លៃ​​៤០.០០០​​លានបាត ប្រហែល​​​១.៣០៣​លាន​ដុល្លារ​អាមេរិក ។​ លោក​ Itthaporn
ឱ្យ​ដឹង​ថា ​យន្តហោះ​​​ចម្បាំងធុន​ Gripen 39 CD ចំនួន​៦គ្រឿងទៀត នឹង​មកដល់នៅ
​ឆ្នាំ​​​២០១៣ ខាង​មុខ ។ ​លោក​បាន​បន្ថែមទៀត​​ថា យន្តហោះ​​ចម្បាំង​​​​ថ្មី​​៦​គ្រឿង​​នេះ
នឹង​​ជួយពង្រឹង​​​​សមត្ថ​ភាព​ការពារ ​ដែន​អាកាស​​របស់ថៃ គាំទ្រ​​ប្រតិបត្តិការ​​សឹក​របស់​​​
យោធា និង​កង​ទ័ព​ជើងទឹក​ ព្រមទាំង​​ការពារ​ផល​​ប្រយោជន៍​​ដែនសមុទ្រ​​ជាតិ ៕​
http://kohsantepheapdaily.com.kh/art...23-025557.html