ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានរដ្ឋ បានចេញផ្សាយអោយដឹងថា មនុស្ស ១៩ នាក់ ភាគច្រើនជាក្មេងៗត្រូវបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការវាយប្រហារពីសំណាក់គ្រោះធម្មជាតិ ខ្បល់ព្យុះម៉ូសុង ខណៈពេលដែលក្រុមមនុស្ស ៤ នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួនស្របពេលដែលភូមិមួយចំនួនផ្សេងទៀត ក៏កំពុងប្រឈមនឹងជំនន់ទឹកភ្លៀងផងដែរ។

ក្រុមមនុស្សដែលបានស្លាប់បាត់បង់ជីវិតទាំងនោះ ភាគច្រើនត្រូវបានស្លាប់ដោយសារតែបានជួបនូវការរអិលបាក់ដី នៅឯខេត្ត Zambales តំបន់ Luzon ភាគកណ្តាលប្រទេស នេះបើតាមការអោយដឹងពីភ្នាក់ងារសារព័ត៌មានរដ្ឋ PNA បន្ទាប់ពីមាន ការដកស្រង់សេចក្តីថ្លែងការណ៍ពីក្រុមប្រឹក្សាគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់។

លើសពីនេះ ប្រភពសារព័ត៌មានរដ្ឋមួយនេះ ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា យ៉ាងហោចណាស់ ក្មេងតូចដែលមានអាយុក្រោម ១២ ឆ្នាំ ត្រូវបានសា្លប់បាត់បង់អស់ជាច្រើននាក់ ក្នុងករណីគ្រោះថ្នាក់ធម្មជាតិលើកនេះ ។ គួររំឭកផងដែរថា ជារៀងរាល់ឆ្នាំ ប្រទេសនេះ ( ភីលីពីន ) តែងតែទទួលរងឥទ្ទិពលគ្រោះថ្នាក់ធម្មជាតិ ខ្បល់ព្យុះមូសុង ដោយនៅក្នុងនោះ បានធ្វើអោយមានជំនន់ទឹកភ្លៀង ក៏ដូចជាករណីរអិលបាក់ដីផងដែរ។

បន្ថែមពីលើនេះ នាយកដ្ឋានការពារគ្រោះថ្នាក់ធម្មជាតិប្រចាំតំបន់ បានអះអាងអោយដឹងថា មកទល់នឹងវេលាព្រឹកថ្ងៃអង្គារកន្លងទៅនេះ ខេត្តមួយចំនួន ដែលនៅឯភាគខាងជើងប្រទេស បន្តរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងដដែល ខណៈកំពស់ទឹកមានកំពស់ ប្រមាណជាង ១,២ ម៉ែត្រ ស្របពេលដែលមនុស្សជាង ១១,០០០ នាក់មកពីជុំវិញប្រទេស បានរងផលប៉ះពាល់អវិជ្ជមាន ខណៈបានជួបនឹងគ្រោះថ្នាក់ធម្មជាតិលើកនេះ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ
- ច្រើនជាង ១ ម៉ឺន ៥ ពាន់នាក់ នាំគ្នារត់ចែកជើងគ្នា ខណៈភ្នំភ្លើងផ្ទុះ នៅទឹកដី តំបន់អាស៊ី- ៩៧ នាក់ស្លាប់ ខណៈ ៥៨ នាក់បន្តបាត់ខ្លួន ក្រោយមានការវាយប្រហារយ៉ាងដំណំ ពីសំណាក់ឃាតករ ចិត្តត្រជាក់- រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី- នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន របស់ខ្លួន
ដោយ ៖ ពិសិដ្ខប្រភព ៖ CNN