ប្រធានាធិបតី New Zealand លោក John Key បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំង
អស់មានការប្រុងប្រយ័ត្នបន្ថែមទៀតបន្ទាប់ពីចំនួនអ្នកស្លាប់កើនដល់ 75 នាក់ ក្នុងហេតុ
ការណ៍រញ្ជួដីនេះ ។ គួរបញ្ជាក់ផងដែរថានេះជាហេតុការណ៏រញ្ជួយដីដ៏ធំលើកទីពីរនៅ
ឯ Christchurch ដែលលើកទីមួយគឺកាលពី 5ខែមុននេះ ។ នេះជាលើកដំបូងក្នុងយៈពេល
ជាង 80ឆ្នាំដែល New Zealand ទើបតែកើតឡើងវិញនូវគ្រោះដ៏អាក្រក់នេះ ។

ក្រុមមានសមត្ថកិច្ច ក្រុមអ្នកស្ម័គ្រចិត្ត បានស្វែងរកនូវជនរងគ្រោះពេញមួយយប់ម្សិលម៉ិញ
ដោយមិនបានឈប់សំរាកឡើយ ។

ក្នុងមួយឆ្នាំ ៗ New Zealand ត្រូវប្រឈម​ នឹងគ្រោះរញ្ជួយដីរហូតដល់ 14.000 ដង ក្នុងនោះ
ប្រហែល 20ដង​ មានសន្ទុះត្រឹមតែ 5 Ricther ទេ ។ហើយគ្រោះលើកនេះជាគ្រោះដែលធ្ងន់
ធ្ងរបំផុតបន្ទាប់ពីគ្រោះដែលកើតមានក្នុងឆ្នាំ 1931 ដែលសំលាប់មនុស្សអស់ 256នាក់ ៕