គណកម្មការយុត្តិធម៌ ពាណិជ្ជកម្មតៃវ៉ាន់ បានចេញនូវសេចក្តីសម្រេចចិត្តមួយ ផាកពិន័យក្រុមហ៊ុន Samsung ជាទឹកប្រាក់ចំនួន ៣៤០ ០០០ ដុល្លារ ដោយសារតែជួលក្រុមនិស្សិត ឲ្យសរសេរនូវ Comments បោកបញ្ឆោត (ព័ត៌មានមិនត្រឹមត្រូវ នាំឲ្យយល់ខុស) ដល់ស្មាតហ្វូនរបស់ HTCនៅលើ Forum បច្ចេកវិទ្យា នៅតៃវ៉ាន់។

បើតាមប្រភពពី Gsmarena បានឲ្យដឹងថា នៅក្នុងការស៊ើបអង្កេតមួយ កាលពីខែមេសា កន្លងទៅគណកម្មាការយុត្តិធម៌ ពាណិជ្ជកម្មតៃវ៉ាន់ បានរកឃើញ Samsung មានពាក់ព័ន្ធដល់ការជួលក្រុមហ៊ុន Marketing ពីរ ឲ្យរកជួលមនុស្សដើម្បីសរសេរនូវ Comments អាក្រក់ៗ (ចំនុចអវិជ្ជមាន) ស្តីពីបណ្តាផលិតផលរបស់ HTC ហើយទន្ទឹមនឹងនោះ ក៏ឆ្លៀតឲ្យសរសើរពីបណ្តាផលិតផលរបស់ខ្លួននៅលើ Forum តៃវ៉ាន់ ផងដែរ។ សកម្មភាពនេះ ត្រូវបានចាត់ទុកថាជា ពាណិជ្ជកម្មបោកបញ្ឆោតមួយ (ធ្វើឲ្យយល់ខុស) ។

ក្រុមហ៊ុន Marketing ទាំងពីរនោះ ក៏ទទួលរងនូវការផាកពិន័យជាទឹកប្រាក់ផងដែរ ដោយមួយត្រូវបានពិន័យចំនួន ១០២ ០០០ ដុល្លារ ហើយមួយទៀតពិន័យចំនួន ១៧០០ ដុល្លារ។

/

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន Samsung បាននិយាយថា ក្រុមហ៊ុនពិតជាអស់សង្ឃឹមណាស់ចំពោះការសំរេចរបស់ គណកម្មាការយុត្តិធម៌ ពាណិជ្ជកម្មតៃវ៉ាន់នេះ។ ជាក់ស្តែង ក្រុមហ៊ុន Samsung បានឲ្យដឹងថា ខ្លួននៅតែប្តេជ្ញាចិត្ត ផ្តល់នូវព័ត៌មានដ៏ស្អាតស្អំ និងស្មោះត្រង់ដល់អតិថិជន។ Samsung តៃវ៉ាន់ នឹងធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ល្អិតល្អន់មួយ ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ក្រុមហ៊ុននឹងបន្តផ្តល់ជូននូវផលតិផលថ្មីៗបន្ថែមទៀត នៅលើទឹកដីតៃវ៉ាន់នេះ។

កាលពីដើមឆ្នាំនេះ Samsung ក៏ត្រូវបានពិន័យជាទឹកប្រាក់ចំនួន ១០០០០ ដុល្លារផងដែរ នៅតៃវ៉ាន់ ដោយសារតែធ្វើការផ្សាយពាណិជ្ជកម្ម បង្កឲ្យមានការយល់ច្រឡំ ស្តីពីកាមេរ៉ារបស់ ម៉ូដែល Galaxy Y Duos GT-S6102៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- បរិមាណលក់ចេញ ស្មាតហ្វូន Window Phone របស់ Nokia បានកើនឡើងជាលំដាប់- ស្មាតហ្វូនអេក្រង់កោងទី២ ពិភពលោក បង្ហាញរូបភាពជាក់លាក់ នៅលើទូរទស្សន៍ (មានវីដេអូ)- Top 5 Tablet ដែលមានកម្រាស់ស្តើងជាងគេបំផុត នៅលើពិភពលោក- Sony អាចនឹងបង្ហាញ Xperia Z1S និង Xperia Taichi 6 inch នៅថ្ងៃទី ១២ ខែ វិច្ឆិកា ខាងមុខ?- iPad 3 និង iPad 4 ត្រូវបាន Apple បញ្ឈប់ផលិតលក់, iPad 2 នៅបន្តបេសកកម្ម

ប្រែសម្រួល៖ សិលាប្រភព៖ Vexpress