ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ កាលពីវេលាព្រឹកមិញនេះ បានចេញផ្សាយអោយដឹងថា Caquetta titi monkey ឬក៏ Callicebus caquentensis គឺជាពូជស្វាប្រភេទថ្មីដែលត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរុករកឃើញ ថាមានវត្តមានរស់នៅកណ្តាលព្រៃជ្រៅ ព្រៃទឹកភ្លៀងអាម៉ាស៊ូន ។
គួរបញ្ជាក់ផងដែរថា ពូជស្វាប្រភេទថ្មី ដែលបញ្ចេញសម្លេងស្រដៀងទៅសត្វឆ្មាមួយនេះ គឺជាពូជសត្វមួយប្រភេទ ក្នុងចំណោមពូជសត្វ ក៏ដូចជារុក្ខជាតិរាប់រយដែលត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្រ្ត។ ដោយឡែក WWF ពណ៌នាអោយដឹងថា វាគឺជាការអស្ចារ្យជាទីបំផុត នៃការរកឃើញពូជសត្វមួយនេះ ក្នុងចំណោមពូជសត្វជាង ៤៤១ ប្រភេទ ដែលត្រូវបានរកឃើញចន្លោះពីឆ្នាំ ២០១០ ដល់ ២០១៣ ។
គួរបញ្ជាក់ផងដែរ បណ្តារូបភាពខាងក្រោម ជាសមិទ្ធផលស្នាដៃរុករកឃើញ និងថតដោយលោក Thomas Defler ជាអ្នកវិទ្យាសាស្រ្តម្នាក់ បានគូសបញ្ជាក់ពីលើថា វាគឺជាពូជសត្វដែលមើលទៅគួរអោយស្រឡាញ់ជាខ្លាំង។ លើសពីនេះ បើយោងតាមសម្តីលោក Damian Fleming ជាប្រធានក្រុមដឹកនាំការងារចុះស្រាវជ្រាវ បញ្ជាក់ថា ភាពសំបូរបែបនៃជីវចម្រុះមាននៅក្នុងព្រៃទឹកភ្លៀងមួយនេះ នឹងបន្តធ្វើអោយពិភពលោក មានការភ្ញាក់ផ្អើល បើសិនណាពិតជាមានការរុករក និងស្រាវជ្រាវជាក់លាក់មួយមែននោះ។

គួរបញ្ជាក់ផងដែរថា អំឡុងពេលនៃការចុះស្រាវជ្រាវ ក៏ដូចជារុករកក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ពូជរុក្ខជាតិ ២៥៨ ប្រភេទ ពូជត្រី ៨៥ ប្រភេទ និងពូជបក្សីជាង១៨ ប្រភេទផ្សេងទៀត ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរុករកឃើញ ខណៈពេលដែលវាគឺជាសមិទ្ធផលដ៏ជោគជ័យមួយ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- រកឃើញផ្នូរបុរាណអាយុកាលជាង១ពាន់ឆ្នាំផ្ទុកសាកសពមនុស្សពេញវ័យ និងទារក- ផ្អើលអស់ប្រជានេសាទ ខណៈប្រទះឃើញបាឡែន ដ៏ធំមួយក្បាល ងាប់- ស្លាប់ម្នាក់ របួសជាង ៤០ នាក់ ក្រោយរោងចក្រផលិតស្ករមួយកន្លែង ផ្ទុះលាន់ឭជាខ្លាំង ២០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយរថយន្តប៊ើស បោលចូលជ្រលង ជ្រោះជ្រៅ- ដាច់ខាត ត្រូវតែមើល វីដេអូឯកសារ ជាសារអប់រំ ល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក
ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ