វាគឺជារឿងដែលចំឡែកមួយដែល កញ្ញា Tran Hoai Giang ជនជាតិវៀតណាម រូបនេះប្រលង IELTS បាន ពិន្ទុរហូតដល់ 9 លើ 9 បើទោះជានាងមិនបានទៅរស់នៅឯបរទេសក៏ដោយ។ នាងគឺជាមនុស្សដំបូងនៅប្រទេស វៀតណាមដែលប្រលងបានពិន្ទុល្អដូច្នេះ នេះបើតាមព័ត៌មាន របស់ វែបសាយ ប្រទេសវៀតណាម។ កញ្ញា Tran Hoai Giang បាននិយាយថា នាងចូលអានសៀវភៅភាសា អង់គ្លេស ហើយនាងចាប់ផ្តើមស្វែងយល់ រាល់ពាក្យថ្មី ហើយប្រឹងប្រែងធ្វើការអានអោយបានត្រឹមត្រូវ មិនតែប៉ុណ្ណោះនាងក៏ធ្វើការសរសេរជារៀង រាល់ថ្ងៃក្នុងសៀវភៅប្រចាំថ្ងៃរបស់នាង។ នេះបង្ហាញអោយឃើញថា រាល់ការ ខិតខំប្រឹងប្រែងគឺមិនអត់ប្រយោជន៍ឡើយ។