ក្នុងករណីរកឃើញអាចម៍ផ្កាយដ៏ធំមួយ ជិតនឹងហោះមកបុកផែនដី ទីភ្នាក់ងារអវកាសអាមេរិក(NASA) នឹងប្រតិកម្មបែបណា?

/

NASA និងទីភ្នាក់ងារទទួលខុសត្រូវស្ថានភាពបន្ទាន់របស់សហរដ្ឋ (FEMA) បានធ្វើសមយុទ្ធជាច្រើនដង ក្នុងការដោះស្រាយស្ថានភាពដែលមានអាចម៍ផ្កាយហោះមកបុកផែនដី និងហានិភ័យដែលផែនដីត្រូវប្រឈមនឹងថ្ងៃអវសាន។ ពួកគេបានគិតដល់ប្រការជាច្រើន ដូចជា តើមនុស្សនឹងរងឥទ្ធិពលបែបណា បាញ់ឡាស៊ែរកំទេចអាចម៍ផ្កាយ បង្ហោះយានអវកាសទៅបុកអាចម៍ផ្កាយឬបំផ្ទុះគ្រាប់បែកក្បែរអាចម៍ផ្កាយនោះ។ល។ NASA និង FEMA មានការងារសំខាន់ ៥ជំហានត្រូវធ្វើ។

ដូច្នេះ តើ៥ជំហានក្នុងគម្រោងដោះស្រាយស្ថានភាពបន្ទាន់ខាងលើរបស់ NASA គឺអ្វី?

១.ផ្ញើសារប្រកាសប្រាប់ក្រុមអ្នកវិទ្យាសាស្ដ្រ មិនលើសពី១២នាក់។

២.ក្រុមអ្នកវិទ្យាសាស្ដ្រនេះ ភ្លាមនោះនឹងចាប់ផ្ដើមតាមដានគន្លងគោចររបស់អាចម៍ផ្កាយ។

៣.ស្វែងយល់អំពីទំហំរបស់អាចម៍ផ្កាយ និងអំឡុងពេលដែលអាចមានការប៉ះទង្គិចជាមួយផែនដី។

៤.ពិនិត្យមើលជាមួយ FEMA ថា ឥទ្ធិពលនៃការប៉ះទង្គិចជាមួយអាចម៍ផ្កាយគឺមិនអាចចៀសវាងបាន។

៥. បន្ទាប់មក NASA និង FEMA ប្រកាសអំពីបញ្ហានេះនៅចំពោះមុខក្រុមអ្នកកាសែត និងលើកឡើងនូវវិធីដែលអាចការពារផែនដី។

យោងតាម NASA ករណីអាចម៍ផ្កាយហោះមកកំទេចផែនដី គឺកម្រកើតឡើង។ អ្នកវិទ្យាសាស្ដ្រនិយាយថា ក្នុងរយៈពេល១លានឆ្នាំ ទើបមានអាចម៍ផ្កាយធំមួយ ហោះមកប៉ះទង្គិចផែនដី៕

ប្រែសម្រួល ៖ តារាប្រភព ៖ businessinsider