ប្លែកៗ៖ ស្រ្ដីម្នាក់ បានស្រែកយ៉ាងខ្លាំង នៅពេលដែលនាងភ្ងាក់ពីដំណេក ដ៏លង់លក់ ហើយបានឃើញរូបខ្មោច ដ៏អាក្រក់នៅចំពីមុខនាង។

width=454

អ្វីដែលជាការពិតក្នុងរឿងនេះ គឺជាខ្មោចរូបតុក្កតា ដែលមិត្ដប្រុសរបស់នារីនោះ គឺលោក James Williams  បានធ្វើដើម្បីបន្លាចលេងទៅលើ រូបនាងប៉ុណ្ណោះ។  លោក James បាននិយាយថា រូបខ្មោចក្លែងក្លាយនេះ គាត់បានធ្វើជាច្រើនថ្ងៃ ដោយផ្សំពីកាវជ័រ បិទចូលគ្នាជាមួយខោ អាវចាស់ៗ​ ។

width=454

លោក James បានបន្ថែមថា ដោយឃើញមានឱកាសល្អ ពោលគឺនៅពេលមិត្ដស្រីរបស់គាត់បានគេងលក់ គាត់ក៏បានយករូបភាពខ្មោចនោះ មកបិទជាប់ទូរទស្សន៍ ហើយបានបន្លឺរសម្លែងនៅពេលដែលនាងក្រោកឡើង ហើយឃើញខ្មោចបែបនេះ គឺនាងបានស្រែកយ៉ាងខ្លាំង។

width=454

ទោះបីវា ជាការលេងសើចយ៉ាងណាក៏ដោយ មិត្ដស្រីលោក James បានខឹងលោក Jamesជាខ្លាំង ហើយបានប្រាប់លោកថា មិនគួរណាលេងបែបនេះទេ។យ៉ាងនេះក្ដី គេហាក់មិនបានប្រាប់ពីទីលំនៅ របស់អ្នកទាំងពីនោះទេ។ នេះជាវីដេអូឃ្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ នារីប្រភព៖ dailymail