តាមប្រភពពត៌មាន ITAR-TASS របស់ រុស្សី ចេញផ្សាយថ្ងៃទី 18 ខែ កុម្ភៈ កន្លងទៅនេះ
បានអោយដឹងថា ចិន កំពុងតែផលិតនូវ មីស៊ីល មួយប្រភេទដែលអាចបាញ់បានចំងាយ
រហូតដល់ បួន ពាន់គីឡូម៉ែត្រ ។ មីស៊ីល ប្រភេទថ្មីនេះត្រូវបានផលិតឡើងតាមរយៈគំនិត
ច្នៃប្រឌិតរបស់អ្នកឯកទេសចិន ។ ហើយនឹងត្រូវបានផលិតរួចរាល់ និងដាក់អោយកងទ័ព
ប្រើប្រាស់នៅក្នុងកំឡុងពេល 5ឆ្នាំខាងមុខទៀត ។

តាមការអោយដឹងផងដែរថា មីស៊ីលប្រភេទថ្មីនេះមានឥទ្ធិពល ខ្លាំងក្លាណាស់វាអាច
បំផ្លាញនូវគ្រប់អ្វីៗទាំងអស់មិនថាលើអាកាស ក្នុងទឹក ឬ មជ្ឈដ្ឋានណានោះទេ ។
ប្រភពពត៌មានមិនបានអោយដឹងពីឈ្មោះរបស់ មីស៊ីល ប្រភេទថ្មីនេះទេ ។

គួរបញ្ជាក់ផងដែរថាកាលពី ថ្ងៃទី 17 ខែកុម្ភៈ កន្លងទៅប្រភពពត៌មាន Kyodo របស់
ក្រសួងការពារជាតិ ជប៉ុន បានប្រកាសប្រាប់ដល់ក្រសួងការពារជាតិ សហរដ្ឋអាមេរិច
លោក Robert Gates ថាចិននឹងមានយន្តហោះចំបាំងប្រភេទ J-20 ចំនួន 200 គ្រឿងនៅ
មុនឆ្នាំ 2025 ខាងមុខនេះ ។

នៅក្នុងអង្គសមាជសភា សហរដ្ឋអាមរិច លោក Robert Gates បានបញ្ជាក់អះអាងថា
ក្នុងរយៈពេលដ៏ខ្លីខាងមុខ សហរដ្ឋអាមរិច នឹងផលិតយន្តហោះចំបាំងធុនធំបានច្រើន
ជាង និងទំនើបជាង យន្តហោះរបស់ចិន ។ លោកបានបន្តថា ចិន​ នឹងត្រូវចំនាយពេល
យូរទៀតដើម្បីផលិតបានប្រភេទ J-20 ដើម្បីធ្វើការសាកល្បងរបស់ខ្លួនជាលើកដំបូង ៕