ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៤ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៥ នាក់ផ្សេងទៀត​បាន រងរបួសធ្ងន់ និង ស្រាល ក្រោយពីមានករណីយន្តហោះ ធន់  តូច មួយគ្រឿង បាន​ ធ្លាក់ និង ផ្ទុះឆេះចំសំ ណង់អាគារព្រលានយន្តហោះ អន្តរជាតិ  នាទីក្រុង Wichita  រដ្ឋ  Kansas សហរដ្ឋអាមេរិក នេះបើយោង តាមការគូសបញ្ជាក់ពីសម្តីមន្រ្តីផ្លូវការ ប្រចាំតំបន់ ។​

/

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ពីទំព័រប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់សម្តី ប្រធាននាយកដ្ឋានពន្លត់ អាគ្គីភ័យលោក Ron Blackwell អោយដឹងថា ក្រុមភ្នាក់ងារ    ជួយ សង្គ្រោះយើងខ្ញុំ បានទទួលទូរស័ព្ទអា សន្នថាមានករណីភ្លើងឆេះ ដ៏សាហាវ បន្ទាប់ពី ករណី    ធ្លាក់ យន្តហោះ នៅវេលាម៉ោង ៩ និង ៥០ នាទី ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក ។

/

ដោយឡែក មនុស្ស ៤ នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ  ខណៈ ប្រតិបត្តិការរុករក ត្រូវតែរង់ចាំ ជាមុនសិន ខណៈមានការបាក់រលំសំណង់អាគារនៅឡើយ ។ គួររំឭកថា យន្តហោះធន់តូច Beechcraft  បានបាត់បង់ថាមពលភ្លាមៗ បន្ទាប់ពីបានហោះឡើងតែបន្តិច ។

សេចក្តីរាយការណ៍បញ្ជាក់អោយដឹងថា យន្តហោះធន់តូចខាងលើនេះ   បានធ្លាក់ និងផ្ទុះឆេះ ចំសំណង់ អាគារ សុវត្ថិភាពហោះហើរ អន្តរជាតិ ឬ FlightSafety International    building  ដោយនៅក្នុងនោះ រាល់ ជើងហោះហើរ ក្នុងអាកាសយានដ្ឋានមួយនេះ បានរងនូវផលប៉ះពាល់  ។  យ៉ាងណាមិញ បើតាមការអះ អាងអោយដឹង ពីមន្រ្តីពន្លត់អាគ្គីភ័យម្នាក់ផ្សេងទៀត អោយដឹងថា ជន រងគ្រោះ ស្លាប់ ៣ រូប ត្រូវបានគេ ប្រទះឃើញថាបានស្លាប់ភ្លាមៗនៅក្នុងសំណង់អាគារ អំឡុងពេល  ដែល មានយន្តហោះធ្លាក់ ខណៈជន រងគ្រោះស្លាប់ទី ៤ ដែលត្រូវបានគេជឿថា ជាអ្នកបើក យន្តហោះ នោះ ត្រូវ   បានគេប្រទះឃើញ ថាបាន ស្លាប់នៅលើដំបូលអាគារ ។

គួរបញ្ជាក់ថា​ ជនរងគ្រោះ ៥ នាក់ដែលបានទទួលរងរបួសនោះ ត្រូវបានគេរាយការណ៍អោយដឹងថា ត្រូវ បានអាជ្ញាធរមានសមត្តកិច្ច ចាប់បញ្ជូនទៅ  សង្គ្រោះនៅមន្ទីរពេទ្យ  ក្នុង ស្រុក​  ដែលនៅក្បែរកន្លែងកើត ហេតុបំផុត ខណៈពួកគេបានទទួលរងរបួសធ្ងន់ ក្រោយកើតហេតុ ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី