ក្នុងពេលដែលព័ត៌មានស្តីពី ស្មាតហ្វូន iPhone តំលៃថោក កំពុងត្រូវបាន ពិភពអ្នកបច្ចេកវិទ្យារង់ចាំ Blog របស់ក្រុមហ៊ុនផលិតពីចិនមួយ បានបង្កឲ្យមានការចាប់អារម្មណ៍ ដោយបានបង្ហោះនូវបណ្តារូបភាព និងវីដេអូជាក់ស្តែង ស្តីពីស្មាតហ្វូនថ្មីនេះរបស់ Apple។
បើប្រៀបជាមួយបណ្តាឧបករណ៍គ្រឿងផ្សំចចាមអារាម របស់ iPhone តំលៃថោក កាលពីពេលកន្លងទៅថ្មីៗនេះ ផលិតផលនៅក្នុងបណ្តារូបភាពរបស់ Techdy មានការរចនាម៉ូតស្រដៀងគ្នា ដូចជា មានសំបកធ្វើពីជ័រជាមួយនឹងអេក្រង់ទំហំ 4 inch ដូច iPhone 5។ ស្មាតហ្វូនមានរាងក្រាស់ជាង ប៉ុន្តែមានរន្ធ Connector និងរន្ធដោតកាស ដូច iPhone 5 ដែរ។

ជាក់ស្តែង ផលិតផលខាងលើ ងាយស្រួលក្នុងការដឹងថា វាមិនមែនជា iPhone បានយ៉ាងរហ័ស ដោយសារតែវា ប្រើប្រព័ន្ធប្រតិបត្តិការ Android គឺមិនមែន iOS របស់ Apple ឡើយ។ បើទោះជាមិនទាន់បង្ហាញខ្លួន iPhone តំលៃថោក បានមានផលិតផលចម្លង (Fake Version) ទៅរួចហើយដោយយកការរចនាម៉ូតផ្អែក ទៅលើបណ្តាព័ត៌មានចចាមអារាម និងរូបភាពចចាមអារាម នៃឧប-ករណ៍គ្រឿងផ្សំរបស់ iPhone តំលៃថោក កាលពីពេលកន្លងមក៕






ដោយ៖ សិលាប្រភព៖ VE