ព័ត៌មានអន្តរជាតិ ៖ ប្រធានាធបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានស្នើសុំឲ្យ ក្រុមហ៊ុន Sony ដាក់ បញ្ចាំងរឿង «The Interview» ព្រមទាំងបានអំពាវនាវ ឲ្យពលរដ្ឋអាមេរិក ទៅទស្សនារឿង នោះថែម ទៀត ប៉ុន្តែបែរជាក្រុមហ៊ុន Sony ចេញសេចក្ដីប្រកាសថា ខ្លួនមិនដាក់បញ្ចាំងរឿងនោះដាច់ខាត នេះ បើយោងតាមការ ចុះផ្សាយរបស់ BBC នៅ ថ្ងៃសុក្រនេះ។ ក្រោយពី Sony ចេញសេចក្ដីប្រកាស មិន ដាក់បញ្ចាំងរឿង « The Interview» នៅតាមរោងកុន ភ្លាមនោះ សហរដ្ឋអាមេរិក បានចេញសេចក្ដី ថ្លែង ការណ៍ ជាផ្លូវការមួយថា អាមេរិកទទួលខុសត្រូវ គ្រប់ បែបយ៉ាងទៅលើក្រុមហ៊ុន Sony ក្នុងការ ដាក់ បញ្ចាំងរឿង «The Interview» ។ មានន័យថា បើ មានហេតុការណ៍អ្វីកើតឡើង នោះអាមេរិក ជា អ្នកទទួលខុសត្រូវ។


មេដឹកនាំអាមេរិក រូបនេះ បន្តអោយដឹងថា វាគឺជារឿងដ៏សំខាន់ជាទីបំផុត ក្នុង ការការពារអោយបាន នូវប្រព័ន្ធកុំព្យូទ័រ ទាំងរដ្ឋ និងឯកជន ពីការវាយប្រហារគ្រប់រូបភាព ដែលនាំមកនូវផលប៉ះពាល់សារៈ សំខាន់នៃសេដ្ឋកិច្ច និង សង្គម ។ បន្ថែមពីលើនេះ របាយការណ៍ បញ្ជាក់ អោយដឹងថា លោក បារ៉ាក់ អូបាម៉ា កត់សម្គាល់ ដោយមានជំនឿជាក់ថា Sony Pictures ពិតជាមាន កំហុសឆ្គង ក្នុងការមិនបន្ត ជំហានទៅមុខ ក្នុងការចេញផ្សាយភាពយន្តថ្មីខាងលើ ។ លោកបញ្ជាក់ក្តែៗអោយដឹងថា ប្រជាជាតិ អាមេរិកមិនអាចផ្លាស់ប្តូរនិងលំនាំឥរិយាបថរបស់ខ្លួនបាននោះទេដោយសារតែលទ្ធភាពក្នុងការវាយ ប្រហារភារវកម្ម តាមរយៈការព្រមានមួយនេះ ។ That's not who we are, that's not what America is about. ៕

- អាន ៖ ប្រធានាធិបតី អូបាម៉ា ៖ «The Interview» គួរដាក់បញ្ចាំង ដោយកុំខ្លាចការគំរាមកំហែង (មានវីដេអូ)
- អាន ៖ Sony សម្រេចចិត្ត មិនបញ្ជាំងរឿង The Interview ខណៈ Hacker គម្រាមវាយប្រហារ ភារវកម្ម ទៅលើរោងភាពយន្តទំនើប
- អាន ៖ Hacker វាយប្រហារ ក្រុមហ៊ុនភាពយន្ត Sony នោះ បន្តគម្រាមដល់ បណ្តារោងភាពយន្ត ទំនើបៗ
- អាន ៖ បែកធ្លាយ Script ភាពយន្តខ្សែស្រឡាយ James Bond ខណៈ Hacker វាយប្រហារ Sony ទ្រង់ទ្រាយធំ
ប្រភព ៖ ដើមអម្ពិល ប៊ីប៊ីស៊ី ហ្គូហ្គល