អ្នកបើកបរយន្ដហោះម្នាក់ អ្នកលោតឆត្រ៤នាក់ និងប្រជាជន២នាក់ បានរួចផុតពីការស្លាប់ នៅពេលយន្តហោះតូចមួយ ហោះបុកផ្ទះមួយខ្នងនៅក្នុងរដ្ឋ Arizona អាមេរិក។

/

AP ដកស្រង់សំដីរបស់មន្ដ្រីក្រុង Phoenix ឱ្យដឹងថា យន្ដហោះ Cessna 182 ជួបគ្រោះថ្នាក់កាលពីយប់ថ្ងៃទី ១៧កញ្ញា ដោយមិនទាន់ដឹងពីមូលហេតុ នៅពេលចូលរួមក្នុងពិធីពិព័រណ៍រដ្ឋធម្មនុញ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់រដ្ឋធម្មនុយនៃសហរដ្ឋអាមេរិក។

មនុស្ស ៥នាក់នៅលើយន្ដហោះ បានគេចផុតពីការស្លាប់ នៅពេលពួកគេលោតចេញពីយន្ដហោះដោយមានជំនួយពីឆត្រយោង មុនពេលយន្ដហោះៗទៅបុកផ្ទះមួយខ្នង។

/

អ្នកបើកបរយន្ដហោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសាររលាកភ្លើងនៅលើដៃ ប៉ុន្តែ មិនបង្កគ្រោះថ្នាក់ដល់ជីវិត។

ប្ដីប្រពន្ធមួយគូ ក៏មានសំណាង គេចផុតពីគ្រោះថា្នក់ ប៉ុន្តែ ផ្ទះរបស់ពួកគេត្រូវបានបំផ្លាញទាំងស្រុង។

/

បំណែកនៃយន្ដហោះដែល​បានឆេះ ត្រូវគេ​ប្រមូលដាក់លើរថយន្ដ

សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើមូលមូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់នេះ។ប្រែសម្រួល ៖ តារា

ប្រភព ៖ AP/ abc15