ព័ត៌មានកីឡា៖ អតីតថ្នាក់ដឹកនាំក្រុម បិសាចក្រហម Man United ដ៏ល្បីឈ្មោះគឺលោក Sir Alex Ferguson បាន​បង្ហាញពីទស្សនៈផ្ដល់លើដំណើរសម្រេចិត្ដកីឡាករ Paul Pogba នៅក្នុងក្លឹប Juventus បច្ចុប្បន្ន ដែលកំពុងតែអង្រួនទីផ្សារកីឡាករ មិនអន់នោះទេ។ 

Sir Alex Ferguson បានបង្ហាញថា ប្រសិនបើគាត់ ជាថ្នាក់ដឹកនាំក្រុម Juventus វិញ​ នោះគាត់និងមិនអនុញ្ញាត ឲ្យកីឡាករ Paul Pogba ឈរជើងនៅ Juventus បានយូរនោះទេ ខណៈដែលមានទីផ្សារដណ្ដើមគ្នាយ៉ាងដូច្នេះ។

អស់រយៈពេល ៣ ឆ្នាំកន្លងមកហើយ ដែល​លោក​ Sir Alex Ferguson បានដកខ្លួនចេញពី Man United ហើយប្រវត្ដិរបស់ កីឡាករ Paul Pogba ក៏ត្រូវបានគាត់ជាអ្នកលក់ទៅ ឲ្យ ក្លឹប Juventus ផងដែរ ដោយតម្លៃ ០ ផោន កាលពីឆ្នាំ ២០១១។ ប៉ុន្ដែបច្ចុប្បន្ន ទីផ្សារកីឡាករ Paul Pogba ដូចជាត្រូវប៉ាន់ សម្បើមណាស់ ពីព្រោះមានក្រុមជាច្រើន ធ្វើការទាក់ទង ចរចារទីផ្សារផ្ទេរចេញ ដោយក្នុងនោះផងដែរ ក៏មាន Man United ធ្លាប់ហ៊ានឲ្យតម្លៃខ្លួនកីឡាករ រហូតដល់ទៅ​ ៤៧ លានផោន ប៉ុន្ដែ Juventus ប្រកាសរហូតដល់ទៅជាង ៧០ លានផោន។

Sir Alex Ferguson នៅតែអះអាងថា គាត់នៅតែសម្រេចចិត្ដលក់ កីឡាករម្នាក់នេះ ព្រោះគាត់ធ្លាប់បានសម្រេចចិត្ដម្ដងហើយ ដែលគាត់បានលក់ Paul Pogba កាលពីឆ្នាំ ២០១១ ហើយបើទោះបីជាពេលនេះ គាត់ក្លាយជាថ្នាក់ដឹកនាំ Juventus គាត់នៅតែលក់ Paul Pogba ដដែល។ 

/

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ prosoccertalk