ត្រី ដូហ្វាំង ជាប្រភេទសត្វដែលមានភាព វៃ ឆ្លាត លំដាប់ទីពីរក្នុងពិភពលោក
បន្ទាប់ពីមនុស្ស។ដោយហេតុនេះហើយទើបមាន អ្នកវិទ្យាសាស្ត្រខាង ជីវវិទូ
ជាច្រើនបានខិតខំស្វែងយល់និងធ្វើការទំនាក់ទំនងសិក្សាស្រាវជ្រាវជាមួយ
ត្រីប្រភេទនេះ។
តាមការអោយដឹងពីសាស្រ្តាចារ្យ Denise Herzing និង អ្នករួមការងារជាមួយ
លោកដែលធ្វើការនៅ រដ្ឋ Florida សហរដ្ឋអាមេរិច បាននិយាយថាពួកគេអាច
ធ្វើទំនាក់ទំនងជាមួយត្រី បានតាមរបៀបពីរយ៉ាងគឺ តាមរយៈភាសាកាយវិការ
និង ការធ្វើជាសំលេង ឬ សញ្ញាជាសំគាល់។

សាស្រ្តាចារ្យ Denise Herzing បានអោយដឹងផងដែរថា ដំបូងគឺមានការពិបាក
បន្តិចមែនក្នុងការបង្ហាត់អោយពួកវាយល់នូវអត្ថន័យដែលយើងចង់និយាយ ទាំង
ការចង់បានរបស់ពួកវា ប៉ុន្តែឥឡូវនេះពួកវាអាចយល់បានហើយ។