បុរសម្នាក់ឈ្មោះ Pai អាយុ ៣២ឆ្នាំ​នៅ Indonesia ត្រូវបានក្រពើខាំគូថ ខណៈដែលបុរសនេះកំពុងធ្វើដំណើរទៅកាន់កន្លែងបទជើង នៅក្បែរទន្លេមួយលើកោះ Borneo ប្រទេស Malaysia។

ហេតុការណ៍វាយប្រហាររបស់ក្រពើនេះ បានកើតឡើង នៅពេលដែលបុរសឈ្មោះ Pai នេះបានទៅកាន់កន្លែងបទជើងមួយនៅក្បែរទន្លេ បើទោះជាបានដឹងថា ទន្លេនេះសម្បូរដោយសត្វក្រពើ។

 /

ជនរងគ្រោះនេះ បាននិយាយថា ៖ ពេលនោះខ្ញុំកំពុងអង្គុយ បន្ទាប់ពីបានបទជើងធំរួច ក៏ស្រាបតែមានក្រពើធំមួយក្បាល មានប្រវែងប្រហែល ២ម៉ែត្រ ខាំចំគូថខាងស្ដាំរបស់ខ្ញុំ។

បុរសនេះបន្ដថា បើទោះជាមានការឈឺចាប់យ៉ាងខ្លាំង ប៉ុន្ដែគាត់នៅតែព្យាយាមវាយទៅលើភ្នែករបស់សត្វក្រពើនោះ និងស្រែកអោយគេជួយ។

សំណាងល្អ ក្រពើនោះក៏បានចាកចេញទៅ បន្ទាប់ពីត្រូវបានបុរសនេះវាយចំភ្នែក។ ក្រោយមកជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស៕

ដោយ ៖ សូរីយ៉ាប្រភព ៖ news