មួយរយៈពេលចុងក្រោយនេះ យើងបានសង្កេតឃើញថា សន្ទុះនៃការធ្វើបទចំរៀង Originalមិនលំនាំពីគេ នៃចំរៀងខ្មែរយើង គឺពិតជាមានសន្ទុះខ្លាំងក្លាណាស់ ។ ផលិតកម្មក្នុងស្រុកធំៗដូចជា ហង្សមាស ថោន និង ភ្លេងរីខត ជាដើមបានស្វះស្វែងខំប្រឹងសរសេរបទថ្មីជាច្រើនមកអួតគ្នា ។ ឥលូវនេះ ផលិតកម្មសាន់ដេ ក៏បានមកចូលរួមប្រជែងបទ Original និងគេដែរ ។

width=470សាន់ដេ បានបង្ហោះវីដេអូមួយ មានរយៈពេល ១ នាទី ៣៨ វិនាទី ចូលទៅក្នុងគណនី Youtubeរបស់ខ្លួន ។ វីដេអូនោះគឺចង់បង្ហាញអំពី ៥ បទដែលជាស្នាដៃនិពន្ធមិនលំនាំពីគេរបស់ខ្លួន ចែកជូនទស្សនិកជនទស្សនា អោយបានដឹងថា ផលិតកម្មខ្លួនក៏មានបទ Original ដែរ ។ទស្សនិកជនខ្លះនិយាយថា ឥលូវនេះបទ Original ខ្មែរយើងចាប់ផ្តើមមានខ្លះៗហើយ ចំណែកទស្សនិកជនខ្លះៗទៀតបានរិះគន់ថា នេះគ្រាន់តែជាបទចាស់ៗ ហើយសរុបទៅមិនបាន ១ វុលពេញផង មិនដូចផលិតកម្មផ្សេងដែល គេចេញបទ Original បាន ២ ទៅ ៣ វុលរួចទៅហើយ ។យ៉ាងណាមិញ វាក៏ជាសញ្ញាល្អមួយផងដែរសំរាប់ វិស័យសិល្បះចំរៀងរបស់យើង ៕

ដោយ ៖ លីលីប្រភព ៖ youtube