ព័ត៌មានអន្តរជាតិ ៖ ជនបរទេសទី ២ ដែលត្រូវជាជនសង្ស័យអទិភាព ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់ បែកអត្តឃាត នៅក្នុងទីក្រុងបាងកក ប្រទេសថៃ អំឡុងខែសីហាកន្លងទៅនោះ ត្រូវ ​បានចាប់ឃាត់ ខ្លួនហើយ នាប៉ុន្មាននាទីមុននេះបន្តិច នេះបើយោងតាមការគូសបញ្ជាក់អោយដឹងផ្ទាល់ ពីសំណាក់ លោកនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ។

លោក ប្រាយុទ្ធ បញ្ជាក់អោយដឹងថា ជនសង្ស័យបំផ្ទុះគ្រាប់បែករូបនេះ ត្រូវបានចាប់ឃាត់ខ្លួ ពីខេត្ត ចម្ងាយ ៤៨គីឡូម៉ែត្រ ពី​​   ព្រំដែន​  ប្រទេសកម្ពុជា ហើយនៅខណៈនេះ កំពុងបញ្ជូនទៅកាន់ទីក្រុង​បាងកក ។ នាយករដ្ឋមន្រ្តីចាំផ្ទះ    របស់  ប្រទេសថៃ បន្តអោយដឹងថា ជន សង្ស័យរូបនេះ គឺជាជន សង្ស័យ អទិភាព ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក គេគឺជាជនបរទេស ។

/

គួរបញ្ជាក់ថា អំឡុងសប្តាហ៍កន្លងទៅនេះ ពោល  អំឡុង  ថ្ងៃសៅរ៍ផ្ទាល់តែម្តង អាជ្ញាធរ ប្រទេសថែ បានចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ដែលជា   ជន  បរទេស សម្ងំលាក់ខ្លួន ក្នុងក្រុងបាងកក ថាជន សង្ស័យរូបនេះ ទំនងជាជនសង្ស័យអទិភាព ដែលបានបំផ្ទុះ  គ្រាប់បែក នៅទីសក្ការៈបូជា Erawan ។ វត្ថុធាតុដើម សម្រាប់ផលិតគ្រាប់បែក ក៏ដូចជា  Passports ក្លែងក្លាយ ដល់ទៅ   ១០ ត្រូវបានរក ឃើញអំឡុងប្រតិបត្តិការវាយឆ្មក់ ចូលលុក    លុយអាគាររស់នៅ ជនសង្ស័យ នៅតំបន់ Nong Jok ជាយក្រុង បាងកក ក៏ប៉ុន្តែ ជនសង្ស័យរូបនេះ អាចនឹងមិនមែនជា ជនសង្ស័យអទិភាព  ដែលពាក់ អាវពណ៌លឿង ផ្តិតឃ្លីបវីដេអូបានតាមរយៈប្រព័ន្ធ  កាម៉េរ៉ា   សុវត្ថិភាព ថាបាន   ទុកចោល កាបូប ស្ពាយពណ៌ខ្មៅ នៅកន្លែងកើតហេតុ នាយប់ថ្ងៃទិ ១៧ សីហា កន្លងទៅនេះ ៕

- អាន ៖ ថៃ ៖​ ជនសង្ស័យ បំផ្ទុះគ្រាប់បែក នៅ Bangkok ជម្លៀសខ្លួន ចូល កម្ពុជា តាមច្រក អារញ្ញ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី និង The Nation