
បុរសវ័យចំណាស់ម្នាក់នេះមានឈ្មោះថា Kevin Halstead អាយុ 47 ឆ្នាំ រស់នៅ Chorley
នៃប្រទេស អង់គ្លេស គាត់ទើបតែត្រូវឆ្នោតធំដែលមានទឹកប្រាក់រហូតដល់ 36 លាន ដុល្លា
សហរដ្ឋអាមេរិច ។ តាម The Mirror បានអោយដឹងថាបន្ទាប់ពីគាត់ត្រូវរង្វាន់ធំនេះមក គាត់
បានឈប់ធ្វើជាអ្នកបើកឡានបានមួយរយៈដែរ តែដោយអផ្សុកពេក និងនឹកដល់មុខរបរ
ចាស់ផង គាត់ក៏បានសំរេចចិត្តថានឹងមកបន្តធ្វើជាអ្នកបើកបរទៅទៀតនៅកំឡុង ខែ មីនា
ខាងមុខនេះ។ គាត់បាននិយាយថា គាត់បានធ្វើជាអ្នកបើកបរអស់រយៈពេល 17ឆ្នាំមក
ហើយដូច្នេះគាត់នៅមានការនឹករលឹកដល់ដងវិថី នានាដែលគាត់ធ្លាប់បើកបរឆ្លងកាត់ ម្យ៉ាង
ទៀត 17ឆ្នាំ ក៏មិនងាយនឹងបំភ្លេចបានដែរ ។ គាត់បានចាប់អាជីពជាអ្នកបើកបរតាំងពីឆ្នាំ 1994
មកម្លេះពី Bolton រហូតដល់ Preston ។ គាត់ជាមនុស្សម្នាក់ដែលស្រលាញ់ការងារបំផុត។