ព័ត៌មានបច្ចេកវិទ្យា ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបច្ចេកវិទ្យាបរទេស ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ អោយដឹងថា Samsung រំពឹងទុកថា ខ្លួនគ្រោងនាំចេញនូវទូរស័ព្ទស្មាតហ្វូន  ទៅកាន់ទីផ្សារពិភពលោក ដល់ទៅ ៣៥០ លានគ្រឿងក្នុងអំឡុងឆ្នាំ២០១៣។

width=474

លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា ចំនួនសរុបនៃការនាំចេញរបស់ក្រុមហ៊ុន Sams-ung អាចនឹងកើនឡើង​ ៨០០ ទៅ ៩០០ លានគ្រឿងក្នុងអំឡុងឆ្នាំ ២០១៣​ ខណៈពេលដែលវាគឺជាការផ្គត់ផ្គង់នូវទីផ្សារពិភពលោកធំបំផុត ដែលមានដល់ទៅ​ ៤០ ភាគរយ។

គួរបញ្ជាក់ផងដែរថា  ការរំពឹងទុកខាងលើនេះ វាគឺជាការលើកឡើង ក៏ដូចជាការព្យាករណ៍ទុកមុនពីសំណាក់ក្រុមហ៊ុន  Samsung  ក្នុងការចែកចាយផលិតផលទូរស័ព្ទដៃស្មាតហ្វូនរបស់ខ្លួនក្នុងទីផ្សារពិភពលោក អំឡុងឆ្នាំ ២០១៣៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ gsmarena