Microsoft បានឲ្យដឹងថាចាប់ពីថ្ងៃនេះ (26/10), Windows 8 នឹងដាក់លក់ជាផ្លូវការក្រោមទម្រង់Version Upgrade សំរាប់បណ្តាកុំព្យូទ័រកំពុងប្រើ Windows 7 មាន copyright។ តំលៃលក់សំរាប់Version Upgrade នេះគឺ 40USD (Windows 8 Pro) ហើយនឹងត្រូវបានលក់នៅលើទីផ្សារចំនួន140 ផ្សេងគ្នាជាមួយនឹង 37 ភាសាផងដែរ។ អ្នកអាចទិញ Version Upgrade Windows 8 នៅទីនេះ បាន។

ជាក់ស្តែងត្រូវរង់ចាំដល់ 12h01 ថ្ងៃត្រង់ ទើបគេហទំព័រខាងលើចាប់ផ្តើមអនុញ្ញាតឲ្យធ្វើការទិញនិងដោនឡូត។ ក្រៅពីនេះអ្នកអាចទិញ Windows 8 នៅតាមហាងលក់រាយមួយចំនួនដែលត្រូវបាន Windows ផ្តល់សិទ្ធិឲ្យ។ Win 8 មានពីរ Version គឺ Version ធម្មតា Windows 8 និង Windows 8 Pro (និង Version ពិសេស Enterprise សំរាប់ជំនួញធំៗ), រឺក៏អាចទិញ Win 8 តាមហាងលក់រាយធំៗនៅលើពិភពលោកដូចជា Amazon រឺ Best Buy...។
សរុបមក ចាប់ពីឥឡូវនេះរហូតដល់ខែ 01/2013, បើសិនជាអ្នកកំពុងប្រើ Win 7 Version Copyrightគឺអ្នកអាចអាប់ហ្គ្រេដឡើង Win 8 Pro ជាមួយតំលៃប្រហែល 40USD តែបើសិនជាអ្នកទើបតែទិញកុំព្យូទ័រ Win 7 ក្នុងរយះពេលចន្លោះពីថ្ងៃទី 02/06/2012 ដល់ថ្ងៃទី 31/01/2013 អ្នកអាចទិញ Versionអាប់ហ្គ្រេដតែក្នុងតំលៃ 15USD ប៉ុណ្ណោះ៕
ដោយ៖ សិលាប្រភព៖ tte