ភ្នំពេញៈ លោកឧត្តមសេនីយ៍ ដួង ងៀប នៅវេលា ម៉ោង ៣រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៣នេះ បានដឹកដៃកូនប្រុសរបស់ខ្លួន ឈ្មោះ ដួង ឆាយ ប្រគល់ជូនសមត្ថកិច្ចនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។

បន្ទាប់ពីការសាកសួររបស់សមត្ថកិច្ច ប្រភពបានឲ្យដឹងទៀតថា លោក ដួង ឆាយ ដែលល្បាញល្បីបង្កការបាញ់បោះ និងវាយតប់ក្នុងរាជធានីភ្នំពេញរូបនេះ នឹងត្រូវបញ្ជូនបន្ត ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់៕

/លោកដួង ឆាយ

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល