ដូចដែលមិត្តអ្នកអានបានជ្រាបរួចមកហើយអំពីដំណឹងដែលមានបុរស ម្នាក់បានរួចផុតពី
សេចក្តីស្លាប់ដោយសារ គេហទំព័រ Facebook ដែល Camnews បានបង្ហាញនាពេលកន្លង
ទៅថ្មីៗនេះ ។ ប៉ុន្តែពេលនេះ Camnews ក៏បាននាំមកនូវដំណឹងដ៏ចំឡែកថ្មីមួយទៀតដែល
ទាក់ទងដល់ គេហទំព័រ Facebook ផងដែរ។

ស្ថិតក្នុងវ័យ 32ឆ្នាំ ស្ត្រីមានឈ្មោះថា Kelly Coxhead រស់នៅ Swindon នៃប្រទេស អង់គ្លេស
បានអោយដឹងថានាងនិងមិត្តប្រុសរបស់នាងបានរស់នៅជាមួយគ្នាអស់រយៈពេលជាង
10ឆ្នាំ មកហើយ ។ នាងគិតថាដល់ពេលដែលនាងត្រូវរៀបការដើម្បីក្លាយជាគូប្តីប្រពន្ធពិត
ប្រាកដហើយ ។ ពេលដែលឭ Kelly Coxhead និយាយបែបនេះចំពោះខ្លួន
Paul Mappelthorpe ដែលជាមិត្តប្រុសរបស់នាងបានប្រកែក ហើយក៏បានដាក់នូវលក្ខខ័ណ្ឌ
ជាមួយនឹង Kelly Coxhead ថាបើនាងពិតជាចង់រៀបការមែនត្រូវតែចងសម្ព័ន្ធមិត្តអោយគ្រប់
ចំនួន 1 លាននាក់តាម គេហទំព័រ Facebookនោះទើប Paul ព្រមរៀបការជាមួយ។

បន្ទប់ពីពេលនោះមក Kelly Coxhead បានបើកនូវ គេហទំព័រ Facebook របស់នាងហើយ
បានចងសម្ព័ន្ធមិត្តបានរហូតដល់ 27.000 នាក់ត្រឹមតែក្នុងរយៈពេលមួយសប្តាហ៏ប៉ុណ្ណោះ។
Kelly Coxhead ក៏បានបញ្ជាក់ផងដែរថានាងនឹងចងសម្ព័ន្ធមិត្តបានគ្រប់ចំនួន 1 លាននាក់
ត្រឹម ខែ វិច្ឆិកា 2011 ខាងមុខនេះ។
តាមការអោយដឹងពី Metro បានបញ្ជាក់ថា Paul Mappelthorpe បានមានគំនិតសំនូមពរ
ដ៏ចំលែកនេះមិនមែនចង់ធ្វើបាបនាង Kelly Coxhea នោះទេ គឺលោកចង់អោយ
Kelly Coxhea​ មានគំនិតប្រមូលផ្តុំចំពោះកិច្ចការទាំងឡាយដែលនាងកំពុងធ្វើ និងចង់
អោយមានចំណាប់អារម្មណ៍ពីមជ្ឍដ្ឋានជុំវិញកាន់តែច្រើនឡើងប៉ុណ្ណោះ។