នៅលើ youku គេបានប្រទះឃើញមាន វីដេអូមួយ បានបង្ហាញឲ្យឃើញថា បុរសម្នាក់កំពុងតែធ្វើការពិសោធន៍សាកល្បងជាក់ស្តែងមួយ នៅលើ iPhone 5C ពណ៌ក្រហម ប្រើប្រាស់ iOS 7។បើទោះត្រូវគេចាត់ទុកថា ជាផលិតផលតំលៃទាប ប៉ុន្តែ Manipulation នៅលើអេក្រង់ Touch របស់ iPhone 5C នៅតែមានដំណើរការល្អ លឿនរហ័ស (Smooth) ជាមួយនឹងរូបភាពភ្លឺច្បាស់ល្អ។
បើតាមប្រភពពីគេហទំព័ររបស់ Phonearena បានឲ្យដឹងថា iPhone 5C នឹងបំពាក់នូវ Hardwareប្រហាក់ប្រហែលនឹង iPhone 5 ក្នុងនោះកម្មវិធី Siri ក៏មានវត្តមាននៅលើស្មាតហ្វូននេះផងដែរ។

បើទោះបីជា iPhone 5C ត្រូវបាន Apple ចាត់ទុកថា វាជាផលិតផលតំលៃថោក ប៉ុន្តែតំលៃរបស់iPhone 5C ពេលដាក់លក់ ប្រហែលជាមិនថោកឡើយ ពោលវាអាចមានតំលៃចាប់ពី ៤០០ ដុល្លារដល់ ៥០០ ដុល្លារ។
គួរបញ្ជាក់ផងដែរថា ព័ត៌មានជាច្រើនសុទ្ធតែបាននិយាយថា iPhone 5C នឹងត្រូវបាន Apple ធ្វើការបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី ១០ ខែ កញ្ញា ខាងមុខនេះ រួមជាមួយនឹង iPhone ជំនាន់ទី៧ ផងដែរ៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ Vreview