ក្រុមហ៊ុន Nokia បានបង្កើតកម្មវិធីសំណាងពី Nokia ដែលចែកជូននូវសំណាងដ៏អស្ចារ្យជាច្រើនដល់អតិថិជនដែលបានគាំទ្រ និងជាវទូរស័ព្ទ Nokia។ ​ដើម្បីឈ្នះរង្វាន់ អតិថិជនទាំងអស់អាចចូលរួមកម្មវិធីសំណាង និងឈ្នះរង្វាន់ធំពី Nokia ។

នៅក្នុងកម្មវិធីសំណាងពី  Nokia អតិថិជនគ្រាន់តែជាវទូរស័ព្ទម៉ូដែល Nokia 202, Nokia 300, Nokia X2-02, Nokia 302, Nokia C5-03 ឬ Nokia C5-06 អ្នកនឹងទទួលបានអាវភ្លៀង Nokia ចំនួន 1 ឬជាវទូរស័ព្ទ Nokia 500 ទទួលបានឆ័ត្រ Nokia ចំនួន 1 ភ្លាមៗព្រមទាំងអាចមានឱកាសផ្សងសំណាងឈ្នះ​រង្វាន់ធំ​ដូចជារថយន្ត Chevrolet Spark ស៊េរីថ្មីចំនួន 1 រង្វាន់ ឬម៉ូតូ Honda Dream F1 ចំនួន 5 រង្វាន់ទូរទស្សន៍ LCD Panasonic 32 អ៊ីញ ចំនួន 20 រង្វាន់  និងទូរស័ព្ទដៃ Nokia 700 ចំនួន 50 រង្វាន់។

ជាពិសេស នៅដើមខែសំណាងខាងមុខ​នេះ គឺនៅថ្ងៃ​ទី​02 ខែកញ្ញា ឆ្នាំ 2012 វេលាម៉ោង 11:00 ព្រឹក ដល់ម៉ោង 1:00 ថ្ងៃត្រង់ក្រុមហ៊ុន Nokia នឹង​ធ្វើការចាប់រង្វាន់​លើ​កចុងក្រោយ នៅស្ថានីយទូរទស្សន៍MyTV ដើម្បីស្វែងរកអ្នកដែល មានសំណាងឈ្នះរង្វាន់ធំ រថយន្ត Chevrolet Spark ដ៏ទំនើប 01 រង្វាន់ម៉ូតូ​ Honda Dream F102 រង្វាន់,ទូរទស្សន៍LCD Panasonic 32 អ៊ីញ10 រង្វាន់ និងទូរស័ព្ទ​ Nokia 700 ចំនួន 25 រង្វាន់។

/

Nokia ចាប់រង្វាន់ធំរថយន្ត Chevrolet Spark នៅថ្ងៃ​ទី​02 ខែកញ្ញា ឆ្នាំ2012

សូមរួសរាន់ឡើង! ជាវទូរស័ព្ទ Nokia ឲ្យបានមុនខែសំណាងខាងមុខ​នេះ ដើម្បីឈ្នះរង្វាន់ធំរថយន្ត Chevrolet Spark ដ៏ទំនើប ក្នុងកម្មវិធីចាប់រង្វាន់លើកចុងក្រោយ នាថ្ងៃ​ទី​ 02ខែកញ្ញា ឆ្នាំ 2012 នៅស្ថានីយទូរទស្សន៍ MyTV។សម្រាប់ព័ត៌មានបន្ថែម សូមអានខិត្តប័ណ្ណផ្សព្វផ្សាយរបស់ Nokia ដែលមាននៅតាមហាងទូរស័ព្ទនានា៕

 

ដោយ៖ សិលាប្រភព៖ NOKIA