ស៊ីរី៖ មានជនភៀសខ្លួនស៊ីរី ជាច្រើន បានភៀសខ្លួន ចេញពីប្រទេសស៊ីរី ទៅកាន់ជំរុំជនភៀសខ្លួន Al Zaatri ទីក្រុង Mafraq ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ ដែលមានព្រំប្រទល់នៅឆ្ងាយពីប្រទេសស៊ីរី ប្រមាណជា ៨៦គីឡូម៉ែត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២។
មានជំរុំជនភៀសខ្លួនដ៏ច្រើន ត្រូវបានរៀបចំឡើងដោយភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) និងមានការជួយជ្រំជ្រែង ពីក្រុមមនុស្សធម៌នៅក្នុងតំបន់មួយចំនួនទៀត។
ចំនួនជនភៀសខ្លួនស៊ីរី បានកើនឡើងជាបន្តបន្ទាប់ សរុបតាំងពីសប្តាហ៍មុនមក គឺមានចំនួន ១០,២០០នាក់ ហើយគេជឿជាក់ថា នឹងមានជនភៀសខ្លួនស៊ីរីជាច្រើននាក់ទៀតនឹងភៀសខ្លួនមកកាន់ជំរុំជនភៀសខ្លួននេះ៕



ដោយ៖ វណ្ណៈប្រភព៖ chinadaily