បើតាមប្រភពពីគេហទំព័រ ITToday របស់កូរ៉េខាងត្បូង Samsung ទើបតែបង្ហើបឲ្យដឹងថា ពួកគេបានរៀបចំត្រៀមខ្លួនជាស្រេច ក្នុងការចាប់ផ្តើមផលិតបណ្តា បន្ទះ Chip 64-bit ហើយបើតាមការរំពឹងទុក Chip នេះនឹងយកមកប្រើប្រាស់ ចាប់ពីពាក់កណ្តាលឆ្នាំ ២០១៤ ទៅ។
ដូច្នេះ លទ្ធភាពច្រើន SoC 64-bit ថ្មីដែល Samsung ផលិតនឹងមិនបានលេចចេញនៅលើ Galaxy S5 នោះទេ ព្រោះថា ស្មាតហ្វូនត្រកូល Galaxy S ជំនាន់ថ្មី តែងតែត្រូវបានបង្ហាញខ្លួន នៅដើមឆ្នាំ។
(រូបភាពតំណាង)
Chip នេះអាចនឹងត្រូវបាន Samsung យកទៅបំពាក់នៅក្នុងស៊េរី Galaxy Note ជំនាន់ថ្មី ឬក៏ស៊េរី Galaxy F ដែលកំពុងតែមានព័ត៌មានចចាមអារាមថា ជាស៊េរីស្មាតហ្វូន ដែលមានសំបកធ្វើពីលោហធាតុគុណភាពខ្ពស់ ជាងបណ្តាស៊េរីស្មាតហ្វូនត្រកូល Note ថែមទៀតផង៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- លោកនាយកទីផ្សារមួយរូប បានបាត់បង់ តំណែង ដោយសារតែនិយាយមិនល្អពី Apple- ភ័យស្ទើរស្លាប់ សុខៗស្រាប់តែមានស្តេចខ្មោច ហើរមកក្រវិល បន្លាចលើក្បាល (មានវីដេអូ)- ការពិត អំពីផ្លែឈើ ដែលលោកអ្នក អាចមិនទាន់ដឹង- ហេតុអ្វីបានជា Apple នៅតែដាក់លក់ iPad 2?- Apple ផ្សាយពាណិជ្ជកម្ម iPad Air រៀនតាមគំនិតរបស់ Samsung? (Video inside)
ប្រែសម្រួល៖ សិលាប្រភព៖ tinhte