(វ៉ាស៊ីនតោន)៖ វិដេអូខាងក្រោមនេះបង្ហាញឲ្យឃើញពីសកម្មភាព នៃមីស៊ីលប្រដេញសម្រាប់កម្ទេច រថពាសដែកឬហៅកាត់ថា ATGM មួយគ្រាប់ផលិតនៅក្នុងប្រទេសរុស្ស៊ី ដែលត្រូវបានបាញ់ដោយ ក្រុមរដ្ឋអ៊ីស្លាម ISIS និងហោះសំដៅទៅកម្ទេចរថពាសដែកប្រភេទ M1 Abrams ដែលត្រូវបានផលិត ដោយសហរដ្ឋអាមេរិក បណ្តាលផ្ទុះឆេះគ្មានសល់។ នេះបើតាមការចេញផ្សាយដោយគេហទំព័រអង់គ្លេស Daily Mail នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

/

លោកបណ្ឌិត Dan Doure អ្នកវិភាគសន្តិសុខជាតិអាមេរិក និងជានាយករងនៃវិទ្យាស្ថាន Lexington បានអះអាងថាហេតុការណ៍នេះបានបង្ហាញឲ្យឃើញថា រថពាសដែករបស់អាមេរិក បានក្លាយជាវត្ថុបុរាណ នៅក្នុងសមរភូមិនាសម័យកាលដ៏ទំនើបនេះ។ ខ្សែវីដេអូនេះមិនបានបង្ហាញពីជោគវាសនារបស់ នាយទាហានទាំងប្រាំនាក់នៅក្នុងរថពាសដែកមួយគ្រឿងនោះឡើយ ប៉ុន្តែលោក Goure បាននិយាយថា «មិនចាំបាច់មានមន្ទិលឡើយ ពីព្រោះថាពួកគេទាំងអស់មិនអាចមានផ្លូវរស់នោះទេ»

គួរបញ្ជាក់ដែរថាមីស៊ីលដែលផលិតឡើងដោយប្រទេសរុស្ស៊ីនេះមានតម្លៃ ៨៧,៥០០ដុល្លារក្នុងមួយគ្រាប់ ខណៈរថពាសដែក M1 Abrams ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ៥លានដុល្លារក្នុងមួយគ្រឿង៕

ប្រភព ៖ ដេលីម៉ែល

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី