ចោរម្នាក់បានចូលលួច ទ្រព្យសម្បត្តិ នៅក្នុងផ្ទះអ្នកដទៃ នៅជាន់ខ្ពស់មួយ។ ជាសំណាងអាក្រក់ សកម្មភាពលួចរបស់ចោរម្នាក់នោះ ត្រូវបានម្ចាស់ផ្ទះបានដឹង និងស្រែកឆោឡោឡើង ធ្វើឲ្យចោរនោះភ័យស្លន់ស្លោរ រត់គេចតាមបង្អួច ដោយតោងតាមជញ្ជាំងផ្ទះ។
ជាអកុសល បាបកម្មនៃការធ្វើអំពើអាក្រក់ ដែលសង្គមស្អប់ខ្ពើម ចោរម្នាក់នោះបានរបូតដៃ ធ្លាក់ចុះមកក្រោម ស្លាប់យ៉ាងទាន់ហន់ តែម្តង។
ជាទូទៅ លទ្ធផលនៃអំពើលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ គឺបើមិនស្លាប់តៃហោងទេ ក៏ត្រូវចូលដេកគុកដែរ គ្រាន់តែយូរ និងឆាប់ប៉ុណ្ណោះ។
ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
ដោយ៖ សិលាវីដេអូ៖ youtube