
រូបភាពដែលថតបានដោយ ប្រព័ន្ធផ្កាយរណប ក្នុងពេលថ្មីៗនេះបង្ហាញថា ប្រទេសកូរ៉េខាងជើង បាន បញ្ចប់ដោយ ជោគជ័យនូវទីតាំងសម្រាប់បាញ់គ្រាប់មីស៊ីល ដែលជាដំណាក់កាលមួយសំរាប់ ប្រទេស នេះក្នុងការ សាកល្បងបាញ់ ដែលសមត្ថភាពរបស់មីស៊ីលដោយ គេអាចបាញ់វា រហូត ដល់សហរដ្ឋអាមេរិក ឯណោះ។
តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឱ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈនេះថា រូបភាព ដែលថតបានគឺ នៅថ្ងៃទី១០ ខែមករា ដែលទីតាំងរបស់វាគឺនៅតំបន់ តុងចាងរី ដែលស្ថិត នៅឆ្នេរសមុទ្រភាគខាងលិច ហើយសំរាប់រូបភាពនោះផងដែរ គេអាចមើលឃើញនូវ ទ្រនាប់ សំរាប់បាញ់គ្រាប់មីស៊ីល ដែលអាចធ្វើការបំលាស់ទីបាន និង អាវុធដែលរេទៅវិញទៅមក នៅចំទីតាំងប៉ម សំរាប់បាញ់នោះតែម្តង។
សំរាប់ព័ត៌មានដែលគេទទួលបានទាំងនេះ គឺបានចេញផ្សាយដោយ វី អូ អេ ញ៉ូ (VOA News) នៅសប្តាហ៍នេះ ហើយក៏បានបង្ហោះនូវក្នុងគេហទំព័រ របស់ស្ថាប័ននៃក្រុម ព័ត៌មានការពារ សំរាប់សន្តិភាពសកល ផងដែរ។ ការវិវត្តរបស់ កូរ៉េខាងជើង ដ៏លឿនបែបនេះ គឺបានទទួល ប្រតិកម្ម យ៉ាងឆាប់រហ័សពី មេបញ្ជាការយោធាជាន់ខ្ពស់ ដែលលោក បាននិយាយ នេះជាប្រការមួយដ៏គួរឱ្យព្រួយបារម្ភខ្លាំងណាស់ សំរាប់ពិភពលោក។
ចំពោះទីតាំងបាញ់គ្រាប់មីស៊ីលថ្មីរបស់កូរ៉េខាងជើងនេះ គឺជាជំហានគន្លឹះថ្មីមួយសម្រាប់សំណូមពរ របស់ប្រទេស ក្នុងការទទួលបាននូវ គ្រាប់ផ្លោងមីស៊ីល អន្តរទ្វីប (ICBM) ដែលនេះគឺប្រការមួយដែល គំរាមកំហែងនឹង ប្រឆាំងទៅសហរដ្ឋអាមេរិកផងដែរ។
http://www.dap-news.com/world/2-worl...ycralehiy.html