Logo, Camnews
  • បច្ចេកវិទ្យា > ទូរស័ព្ទ

នេះគឺជារូបភាពជាក់ស្តែង iPhone 7 Plus ជាមួយនឹងកាមេរ៉ាភ្លោះ?

16/03/2016 11:13

បន្ទាប់ពីការលេចចេញនូវរូបភាព Render មក ពេលនេះយើងអាចមើលឃើញរូបភាពជាក់ស្តែងកាន់ តែច្បាស់ជាងមុន ស្តីពីគំរូ iPhone ស៊េរីបន្ទាប់របស់ Apple។ ចំនុចគួរឲ្យកត់សម្គាល់នៃរូបភាពដែល ទើបតែលេចចេញមកនេះ គឺចង្កោមកាមេរ៉ាភ្លោះ លេចលយចេញមកក្រៅច្រើនគួរសម។ ប្រភពបាន ឲ្យដឹងថា កាមេរ៉ាភ្លោះនឹងមានតែនៅលើ iPhone 7 Plus តែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ ចង្កោមកាមេរ៉ា នេះ ហាក់ដូចជាលយចេញមកក្រៅច្រើនជាង កាមេរ៉ាដែលមាននៅ iPhone 6s បច្ចុប្បន្ននេះទៀត។ តាមប្រភពព័ត៌មានចចាមអារ៉ាម កាមេរ៉ាភ្លោះនេះ នឹងត្រូវបានផលិតដោយក្រុមហ៊ុន Sony ដែលមាន ទំហំ 12 MP។ ប្រភពក៏បានបន្ថែមឲ្យដឹងថា កាមេរ៉ាភ្លោះនេះ Len មានបំពាក់នូវប្រព័ន្ធទប់រំញ័រ និង Len មួយទៀត មានសមត្ថភាព Zoom ពី 2 ដល់ 3X។

/

ក្រៅពីនេះ នៅមានចំនុចគួរឲ្យចាប់អារម្មណ៍មួយ នោះគឺ ចំនុចចុចៗបីនៅខាងក្រោមជិតរន្ធតណភ្ជាប់ វាអាចនឹងគាំទ្របាននូវមុខងារ Smart Connector?

រីឯចំនុចផ្សេងៗទៀត គឺដូចទៅនឹងរូបភាពចចាមអារ៉ាមកាលពីមុន ដូចជា មិនមានខ្សែវ័ណ្ឌអង់តែន នៅផ្នែកខាងក្រោយ។ មិនច្បាស់ថា រូបរាងខាងមុខនៃគំរូដែលបានលេចចេញមកនេះ យ៉ាងម៉េច នោះទេ? ប៉ុន្តែបើតាមការសង្កេតជារួម iPhone ថ្មីនេះ ហាក់ដូចជាមិនមានអ្វីលេចធ្លោទៅលើការរចនា ម៉ូត បើប្រៀបនឹង iPhone ស៊េរីបច្ចុប្បន្ននោះទេ៕

រូបភាព Render ស្តីពីគំរូ iPhone ស៊េរីថ្មីពីមុន៖

/

/

- អានអត្ថបទ៖ Apple ផ្ញើលិខិតអញ្ជើញ ចូលរួមព្រឹត្តការណ៍ណែនាំផលិតថ្មី នៅថ្ងៃទី២១ ខែមីនា, iPhone SE នឹងបង្ហាញខ្លួន- អានអត្ថបទ៖ Apple កំពុងរៀបចំត្រៀមផលិត iPhone អេក្រង់ OLED 5.8 inch សម្រាប់ឆ្នាំ ២០១៨?

 

ប្រែសម្រួល៖ មង្គលប្រភព៖ MacRumors, Tinhte

អត្ថបទ​ដែល​ទាក់ទង

  • ទូរស័ព្ទ IPhone ចេញ​លក់​​ក្នុង​​ឆ្នាំ២០១៧​​នេះ អាច​​មាន​​ការ​​រចនា​​ខុស​​ប្លែក​​ជាង​​មុន​ឆ្ងាយ 09/02/2017 13:56
  • មកដល់ថ្មីហើយ! Sugar​ Y7​ Max​ ស្មា​ត​ហ្វូ​ន​ដាំ​ត្បូង​រចនាបថ​ថ្មី​ បង្កើន​នូវភាព​ទាក់ទាញ​លើស​ពីតម្លៃ 20/01/2017 13:46
  • DigiTimes: Samsung Display នឹងជាអ្នកផ្គត់ផ្គង់ panel AMOLED តែមួយគត់ដល់ iPhone 2017 30/12/2016 14:02
  • លេចចេញរូបរាងរបស់ LG G6 បំបាត់ចោលការរចនាម៉ូត​ទម្រង់ Module មានរាងស្អាតទាក់ទាញជាង G5 28/12/2016 15:40
  • ស្មាតហ្វូនបើកដំណើរថ្មី ក្នុងរដូវកាលបុណ្យគ្រីសស្មាស់ ៤៤% គឺជា iPhone ឈរលំដាប់កំពូលតារាង 28/12/2016 15:10

អត្ថបទ​ផ្សេងទៀត

  • ការសិក្សារបស់ Visa បង្ហាញពីឱកាសនៃការទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក 22/10/2020 16:17
  • iPhone 11 លក់ដាច់ខ្លាំង វារដាច់ Samsung ក្នុងចំនួនច្រើន គួរឱ្យភ្ញាក់ផ្អើល នៅឆ្នាំ ២០២០ នេះ 03/09/2020 11:18
  • Xiaomi លក់បញ្ចុះតម្លៃនូវទូរសព្ទ Redmi K30 Pro យ៉ាងកក្រើកនៅចិន 12/06/2020 16:37
  • មកមើលទូរសព្ទ Realme ដែលមានសមត្ថភាពលេងហ្គេមដ៏អស្ចារ្យ 15/05/2020 16:32
  • ប្រព័ន្ធប្រតិបត្តិការ MIUI 12 របស់ក្រុមហ៊ុន Xiaomi ចេញហើយ 28/04/2020 11:55
Top Copyright @ 2013 Camnews. All Rights Reserved.
រាល់ការរិះគន់ កែលំអ បញ្ចេញយោបល់ អ្នកអាចទាក់ទង Camnews តាមរយៈ Email: info@camnews.com.kh