ឡុនដុន៖ កងកម្លាំងប្រដាប់ដោយអាវុធចំនួន ៣,៥០០នាក់ ត្រូវបានដាក់ពង្រាយបន្ថែមដើម្បីការពារប្រព័ន្ធសុវត្ថិភាព នៅពេលប្រកួតកីឡាអូឡាំពិចក្នុងទីក្រុងដុនឡុន នាពេលខាងមុខ ដោយសារតែខ្វះបុគ្គិលសន្តិសុខពីក្រុមហ៊ុនឯកជន។

យោងតាមប្រភពអ្នកការពារម្នាក់ បានឱ្យដឹងថា ក្រុមហ៊ុនសន្តិសុខឯកជន G4S បានចុះកិច្ចសន្យារៀបចំការពារប្រព័ន្ធសុវត្ថិភាព នៅទីតាំងចំនួន ១០០កន្លែង ប៉ុន្តែត្រូវបរាជ័យក្នុងការជ្រើសរើសបុគ្គិល ដោយសារតែមិនមានពេលវេលាគ្រប់គ្រាន់ហ្វឹកហាត់។

អ្នកនាំពាក្យក្រុមហ៊ុន G4S បានអៈអាងថា វាជាចំនួនមួយយ៉ាងច្រើនមិនដែលមានពីមុននិងមានភាពស្មុគស្មាញ ក្នុងការជ្រើសរើសសន្តិសុខ យកមកហ្វឹកហាត់នៅកន្លែងដ៏ធំ និងចង្អៀត។

ប្រព័ន្ធការពារសុវត្ថិភាពដ៏ធំនេះ មានគម្រោងដាក់ពង្រាយសន្តិសុខឯកជនចំនួន ៧,៥០០នាក់និងកងទ័ពរាប់ពាន់នាក់ទៀត បំពាក់ដោយអាវុធគ្រប់ប្រភេទ ដូចជាយន្តហោះចំបាំង ឧទ្ធម្ភាគចក្រ កប៉ាល់ចំបាំងពីរគ្រឿង និងគ្រាប់ដៃ ជាដើម៕
ដោយ៖ វណ្ណៈប្រភព៖ news.sky