បុគ្គលិកពន្លឺអគ្គីភ័យរាប់សិបនាក់ នាំគ្នាពន្លត់ភ្លើងដែលកំពុងឆេះសន្ធោសន្ធៅ នៅក្នុងអាគារកំពស់ជាង ១០ជាន់ នៅភាគខាងលិចក្រុងឡុង ប្រទេសអង់គ្លេស។
យោងតាមទំព័រ RT នៅខាងក្នុងអាគារខាងលើនេះ នៅមានមនុស្សជាច្រើននាក់ ខណៈដែលប្រជាជនដែលរស់នៅក្នុងអាគារទាំងឡាយស្ថិតក្នុងតំបន់ Shepherd’s Bush នៅក្បែរខាងនោះ ត្រូវបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់។
ទំព័រ Mirror បានឱ្យដឹងថា រថយន្ដពន្លត់អគ្គីភ័យចំនួន ១២គ្រឿង និងបុគ្គលិក ៨០នាក់ បានមកដល់កន្លែងកើតហេតុ។ ប៉ុន្ដែ ប្រភពមួយចំនួនថា ក្រុមពន្លត់អគ្គីភ័យ មានគ្នាចំនួន ១២០នាក់។
បើមើលទៅលើបណ្ដារូបថតដែលត្រូវបានគេបង្ហោះនៅលើទំព័រ Twitter យើងអាចដឹងបានថា កន្លែងដែលមានអគ្គីភ័យ គឺស្ថិតនៅក្នុងអាគារខ្ពស់មួយ។ អណ្ដាតភ្លើង និងផ្សែងខ្មៅខ្មួលខ្មាញ់ បានកើតឡើងនៅក្នុងជាន់ទី ៧។
បច្ចុប្បន្ន គេមិនទាន់ដឹងអំពីមូលហេតុថា តើវាជាអំពើភេរវកម្ម ឬយ៉ាងណានោះទេ ហើយក៏មិន ទាន់មានការប្រកាសឱ្យដឹងអំពីការខូចខាត ក៏ដូចជាមានមនុស្សស្លាប់ ឬរបួសនៅឡើយដែរ។
ប៉ុន្តែ បើតាមអ្នកលេងបណ្ដាញសង្គមមួយចំនួន ស្ថានភាពនៃអគ្គីភ័យនេះ គឺពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់។
ខាងក្រោមនេះ គឺជាបណ្ដារូបថត ទាក់ទឹននឹងករណីអគ្គីភ័យនេះ ៖




