ព្យុះត្រូពិច Goni បានធ្វើដំណើរមកក្បែរតំបន់ភាគខាងជើងហ្វីលីពីន​កាលពីល្ងាចថ្ងៃទី ២១សីហា បង្កឱ្យមានភ្លៀងខ្យល់ខ្លាំងក្នុងតំបន់ ខណៈព្យុះ Atsani កំពុងឆ្ពោះមកកាន់បណ្ដាកោះរបស់ជប៉ុន។

/

រូបភាពព្យុះភ្លោះពីរ Atsani (ស្ដាំ) និង Goni (ឆ្វេង) នៅក្បែរគ្នា ក្នុងពេលតែមួយ ដែលត្រូវបានថតដោយផ្កាយរណប Himawari-8 របស់ជប៉ុន កាលពីថ្ងៃទី ១៩សីហា។

/

ព្យុះ Goni និង Atsani បង្ហាញខ្លួននៅជិតគ្នា ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ព្យុះភ្លោះនេះ កំពុងឆ្ពោះមកកាន់អាស៊ីខាងកើត។ ទិសដៅរបស់ព្យុះទាំងពីរនេះ ត្រូវបានបង្ហាញនៅលើរូបភាព។

/

ព្យុះ Atsani​ មានទំហំធំ និងខ្លាំងក្លា ប៉ុន្តែ វាស្ថិតនៅឆ្ងាយពីដីគោក បើប្រៀបធៀបនឹងព្យុះ Goni។

/

ព្យុះ Goni កាលពីថ្ងៃទី ១៧សីហា។ យោងតាមប្រភពពីកងទ័ពអាមេរិក ព្យុះ Goni ស្ថិតនៅចម្ងាយពីខែត្រ Okinawa ជប៉ុន ប្រមាណជា ៩៨០គីឡូម៉ែត្រ ទៅទិសនិរតី ហើយកម្លាំងខ្យល់ជាអតិបរមា ១៨៥គីឡូម៉ែត្រ/ម៉ោង កាលពីវេលាម៉ោង៥ ព្រឹក ថ្ងៃទី ២១សីហា​ (ម៉ោងនៅអាមេរិក)។

/

កាលពីថ្ងៃទី ១៩ ខែសីហា ចំនុចកណ្ដាលរបស់ព្យុះ រីកធំជាង បើប្រៀបធៀបនឹងថ្ងៃទី ១៧សីហា។ ក្រោយពីអូសកាត់ប្រទេសហ្វីលីពីន ព្យុះ Goni នឹងវាយលុកចូលដីគោកនៃតំបន់ភាគខាងជើង និងភាគខាងកើតកោះតៃវ៉ាន់ នៅចុងសប្ដាហ៍នេះ។ វាក៏អាចនឹងអូសកាត់កោះ Ryukyu របស់ជប៉ុន។

/

ផ្កាយរណប Himawari-8 នៃមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខែត្រ Kagoshima នៅភាគខាងត្បូងប្រទេសជប៉ុនថតបានចំនុចកណ្ដាលរបស់ព្យុះAtsani។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ weather