Huawei ទើបធ្វើការបង្ហាញណែនាំខ្លួនស្មាតហ្វូនស៊េរីថ្មីមួយរបស់ខ្លួន ដែលមានការរចនាម៉ូតយ៉ាង ស្អាត រូបរាងកោងជាងស្មាតហ្វូនណាៗទាំងអស់របស់ Huawei នោះគឺ Honor Magic។

/

ស្មាតហ្វូននេះមានអេក្រង់ប្រភេទ AMOLED 5.09 inch អាចបង្ហាញកម្រិតភាពច្បាស់ QHD (577ppi) និងស្រោបដោយកញ្ចក់ការពារមានរាងកោង។ Honor Magic មានកម្រាស់ 7,8mm និងមានទម្ងន់ 145g។ Huawei បានឲ្យដឹងថា ខ្លួននឹងដាក់លក់ស្មាតហ្វូននូវជម្រើសពីរពណ៌ គឺពណ៌ខ្មៅលាយមាស (Golden Black) និងពណ៌ប៉សឡែន ស (Porcelain White)។

Honor Magic បានបំពាក់មកជាមួយនូវប្រព័ន្ធកាមេរ៉ាភ្លោះ 12 MP (មួយជាកាមេរ៉ាសខ្មៅ និងមួយ ទៀត ជាកាមេរ៉ាពណ៌) ជាមួយនឹង aperture f / 2.2 (1.4μm) និងកាមេរ៉ាមុខទំហំ 8 MP។ ស្មាតហ្វូន នេះប្រើ​ប្រព័ន្ធប្រតិបត្តិការ Android 6.0 ជាមួយ “Honor Magic Live OS”, RAM 4 GB និងមានអង្គ ផ្ទុកទិន្នន័យ 64 GB។

/

Huawei Honor Magic​ ប្រើប្រាស់ CPU 8 core Kirin 950 (ក្នុងនោះមាន 4 core Cortex A72) ប៉ុន្តែ មាន chip ក្រាហ្វិករាងអន់បន្តិច ដែលនេះហើយជាហេតុផល បន្ទះឈីបនេះ មិនអាចគាំទ្រ ការថត វីដេអូដល់​កម្រិត​ 4K 2160p។

ស្មាតហ្វូនបានបំពាក់នូវថាមពលថ្ម 2900 mAh។ អ្នកប្រើប្រាស់អាចសាកបាន 90% ដោយប្រើពេល តែ ៣០នាទីប៉ុណ្ណោះ ជាមួយនឹងដុំសាកថ្ម Huawei Magic Power។​ ក្នុងនោះបើ 70% គឺប្រើពេល ២០ នាទី 40% ប្រើពេលតែ ១០នាទី ហើយអ្វីដែលពិសេស Feature នេះមិនបានធ្វើឲ្យស្មាតហ្វូនក្តៅ នោះទេ។

/

ស្មាតហ្វូននេះ បំពាក់នូវ Sensor ស្គែនក្រយៅដៃ នៅលើប៊ូតុង Home តែម្តង។ ក្រៅពីនេះ អ្នកក៏អាច ថែមអង្គផ្ទុកទិន្នន័យតាមរយះកាត microSD ដោយដកស៊ីមមួយចេញក៏បាន។ Huawei Honor Magic ត្រូវបានចាត់ចូលក្នុងប្រភេទម៉ូដែលស៊េរីខ្ពស់ ជាមួយនឹងតម្លៃលក់ប្រហែល ៥៣០ដុល្លារ និងត្រូវរំពឹង ថា វានឹងដាកលក់ដំបូងនៅលើទីផ្សារប្រទេសចិន នៅថ្ងៃទី២៥ ខែធ្នូ ខាងមុននេះ៕

 

ប្រែសម្រួល៖ មង្គលប្រភព៖ GSMArena, Genk