(ប៉េកាំង)៖ តុលាការទីក្រុងប៉េកាំង បានសម្រេចដាក់ទោសប្រហារជីវិត​និស្សិតចិនម្នាក់ ក្រោយពីបានរកឃើញថា រូបលោកបានសម្លាប់មិត្តស្រីខ្លួនឯង អំឡុងពេលពួកគេទៅក្រេបជញ្ជក់​យកចំណេះដឹង នៅរដ្ឋ អ៊ីយ៉ូវ៉ា (Iowa) សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយ​មុននេះបន្តិច ដោយសារព័ត៌មាន CNN នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦។

/

ជនរងគ្រោះខាងលើនេះ មានឈ្មោះ Shao Tong វ័យ ២០ឆ្នាំ ដែលនាងបានទៅធ្វើការសិក្សា​ជំនាញវិស្វកម្ម និងត្រូវបាន​មិត្តប្រុសសម្លាប់ នៅរដ្ឋ Iowa កាលពីខែកញ្ញា ឆ្នាំ២០១៤ ហើយរាងកាយរបស់នាង ត្រូវជនបង្កយកទៅលាក់ទុក ក្នុងកាប៊ីនក្រោយរបស់ឡាននាងថែមទៀត។ ជនបង្កមានឈ្មោះថា Li Xiangnan ត្រូវបានតុលាការចោទប្រកាន់ពី បទមនុស្សឃាត​ជាលក្ខណៈអន្តរជាតិ ហើយត្រូវបានចាប់ខ្លួន​ក្រោយរយៈពេល​៨ខែ​ បន្ទាប់ពីការប្រព្រឹត្តបទល្មើស ពេលដែលជនរូបនេះ ត្រឡប់មកកាន់ប្រទេសចិនវិញ៕

/

/

/

ប្រភព ៖ ស៊ីអិនអិន

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង