នៅលើគេហទំព័រ Mobilissimo.ro របស់ Rumani ទើបតែបង្ហោះនូវរូបភាពមួយ ដែលត្រូវបានគេចាត់ទុកថា ជារូបភាពដែល Apple នឹងប្រើប្រាស់ដើម្បីធ្វើការបង្ហាញណែនាំ ដល់អ្នកសារព័ត៌មាន នៃគំរូ iPhone 5C។

តាមរយះរូបភាពនេះបានបង្ហាញឲ្យឃើញថា គំរូ iPhone នេះមានពណ៌ស និងផ្នែកខាងមុខគឺជា Interface របស់ iOS 7។ ក្រៅពីនេះ គេហទំព័រខាងលើនៅបានបង្ហោះ រូបភាព iPhone 5C ជាមួយស្រោមសំបកខាងក្រោយមួយទៀត ផងដែរ។

/

/

បើតាមព័ត៌មានចចាមអារាមកាលពីពេលថ្មីៗនេះ iPhone 5C នឹងជំនួសឲ្យ iPhone 5 ក្នុងស៊េរីផលិតផលរបស់ Apple។ គំរូស្មាតហ្វូននេះ ត្រូវបានសន្និដ្ឋានថា នឹងធ្វើការដាក់លក់នៅលើទីផ្សារ រួមជាមួយ iPhone 5S នៅចុងខែកញ្ញា ឬដើមខែតុលា ខាងមុខនេះ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VReview