តាមការអោយដឹងពី The Economist បានអោយដឹងថាមានថ្នាក់អ្នកដឹកនាំទាំង ៨ រូបនៅអាស៊ី
ដែលទទួលចំនាត់ថ្នាក់មានប្រាក់បៀរវត្សរ៏ខ្ពស់បំផុតគឺ៖
១: លោក Lee Hsien Loong នាយករដ្ឋមន្រ្តីនៃប្រទេស Singapore

ប្រាក់បៀរវត្សរ៏ប្រចាំឆ្នាំរបស់លោកគឹ២,២លានដុល្លា។ ប្រាក់បៀរវត្សរ៏លោក
Lee Hsien Loong មិនត្រឹមតែទទួលចំនាត់ថ្នាក់ខ្ពស់បំផុតនៅអាស៊ីប៉ុណ្ណោះទេតែត្រូវបាន
ពិភពលោកទទួលស្គាល់ថាលោកមានប្រាក់បៀរវត្សរ៏ខ្ពស់បំផុតក្នុងពិភពលោកទៀតផង។
គឺស្មើនឹង៦ដងនៃប្រាក់បៀរវត្សរ៏របស់លោកBarack Obama ប្រធានាធិបតីនៃសហរដ្ឋអាមេរិច
និងស្មើនឹង៥១១ដងនៃប្រាក់បៀរវត្សរ៏ នាយករដ្ឋមន្រ្តីនៃប្រទេសឥណ្ឌា។
២: លោក Donald Tsang (Yam Kuen)

លោកគឺជាប្រមុខដឹកនាំនៅទីក្រុងហុងកុងប្រាក់បៀរវត្សរ៏ប្រចាំឆ្នាំរបស់លោកស្មើ៣០ដង
នៃប្រាក់បៀរវត្សរ៏របស់លោក នាយករដ្ឋមន្រ្តីនៃប្រទេសចិន លោក Hu Jintao ដែលមាន
ប្រាក់បៀរវត្សរ៏ត្រឹមតែ១៨.០០០ USD ក្នុងមួយឆ្នាំ។
៣: នាយករដ្ឋមន្រ្តីនៃ ប្រទេស Australia លោកស្រី Julia Gillard

ប្រាក់បៀរវត្សរ៏ប្រចាំឆ្នាំរបស់លោកស្រីគឺ៣៤៥,០០០ USD។
ទោះបីលោកស្រីទទួលបានចំនាត់ថ្នាក់លេខ៣ក្នុងចំនោមកំពូលអ្នកដឹកនាំទាំង ៨ រូបនៅអាស៊ីក៏ដោយតែបៀរវត្សរ៏របស់លោកស្រីគឺបានត្រឹមតែមួយភាគពីរនៃបៀរវត្សរ៏
របស់រដ្ឋមន្រ្តីក្រសួងការបរតេសក្នុងប្រទេសនេះតែប៉ុណ្ណោះ។
៤: លោកនាយករដ្ឋមន្រ្តីនៃប្រទេស New Zealand លោក John Key

ប្រាក់បៀរវត្សរ៏ប្រចាំឆ្នាំរបស់លោកគឺ ២៩០.០០០USD ។
៥: លោក Naoto Kan នាយករដ្ឋមន្រ្តីនៃ ប្រទេសជប៉ុន

ប្រាក់បៀរវត្សរ៏ប្រចាំឆ្នាំរបស់លោកគឺ ២៧៣.០០០ USD ស្មើនឹង ៦៣ដង នៃប្រាក់បៀរវត្សរ៏
ប្រចាំឆ្នាំរបស់នាយករដ្ឋមន្រ្តីនៃប្រទេសឥណ្ឌា។
៦: ប្រមុខដឹកនាំ តៃវ៉ន់ លោក Ma Ying-jeou

ប្រាក់បៀរវត្សរ៏ប្រចាំឆ្នាំរបស់លោកគឺ ១៨៤.០០០USD ។ លោកកើតនៅទីក្រុង ហុងកុង
លោកបានសិក្សាផ្នែកច្បាប់នៅឯ សហរដ្ឋអាមេរិច។
៧: នាយករដ្ឋមន្រ្តីនៃប្រទេស កូរ៉េខាងត្បូង លោក Lee Myung-bak

ប្រាក់បៀរវត្សរ៏ប្រចាំឆ្នាំរបស់លោកគឺ ១៣៧.០០០ USD ។ លោក Lee Myung-bak ធ្លាប់ជា នាយកក្រុមហ៊ុនមួយនៃប្រទេសកូរ៉េខាងត្បូងឈ្មោះ Hyundai Construction & Engineering ដែលមានទឹកប្រាក់ផ្ទាល់ខ្លួនស្មើនឹង៣៥,៣ពាន់លានវ៉ុនប្រហែល៣១លានដុល្លា
សហារដ្ឋអាមេរិច។
៨: លោក Susilo Bambang Yudhoyono នាយករដ្ឋមន្រ្តីនៃ ប្រទេសឥណ្ឌូនេស៊ី

ប្រាក់បៀរវត្សរ៏ប្រចាំឆ្នាំរបស់លោកគឺ ១២៤.០០០USD ។ លោកធ្លាប់ជាអតីតថ្នាក់
ដឹកនាំផ្នែកកងទ័ពនៃ ប្រទេសឥណ្ឌូនេស៊ីផងដែរ។