ក្មេងស្រី ​ជនជាតិ​ភូមាអាយុ​១ឆ្នាំ​ម្នាក់​​គ្រោង​បំបែក​​ឯតទគ្គ​កម្ម​​ពិភព​លោក​​ ដោយ​សារ​នាង​មាន​ម្រាម​ដៃ​​ និង​ម្រាម​​ជើង​​សរុប​​​ច្រើន​​បំផុត​​ដល់​​​ទៅ​២៦​ម្រាម ។ តាម​ប្រភព​ពីកាសែត​​បរទេស​បាន​ផ្សាយ​ឱ្យ​ដឹង​​ថា ក្មេង​ស្រី​ឈ្មោះ​​លើយ​ យ៉ាឌីមីន ​អាយុ​១ឆ្នាំ​ មក​​​​ពីទីក្រុងដ៏​តូចមួយ​ក្នុង​ប្រទេស​ភូមា​ គ្រោង​​បំបែក​ឯតទគ្គកម្ម​​​ជាមនុស្ស​មាន​ម្រាម​ច្រើន​​បំផុតនៅលើ​ពិភព​លោក ។ ក្មេង​ស្រីតូចរូប​​នេះ​មាន​ម្រាម​សរុប​ចំនួន​​២៦ម្រាម​ គឺម្រាម​​ជើង​​ម្ខាង​មាន​ចំនួន​​៧​ម្រាម​ និង​ម្រាម​​ដៃ​ម្ខាង​៦​ម្រាម ។ បច្ចុប្បន្ន​នាងតូច​រូបនេះ​ កំពុង​រង់​ចាំ​មន្ត្រី​​ជំនាញ​មកពី​ស្ថាប័ន​សៀវភៅ​កំណត់​ត្រា​ ប្រវត្តិសាស្ត្រ​​ពិភព​លោក​