តាមប្រភពព័ត៌មានពីគេហទំព័រ PhoneArena បានឲ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទល្បីឈ្មោះមួយ រយះពេល Pantech របស់កូរ៉េខាងត្បូង ធ្លាប់បានបញ្ជេញលក់ទូរស័ព្ទមួយស៊េរី សម្រាប់ក្រុមហ៊ុន ទូរស័ព្ទចល័ត SK Telecom ដែលមានលក្ខណៈពិសេសអាច​ “​ដេញសត្វមូស” កាលពីឆ្នាំ ២០០៦។ ប្រហែលជារយះពេលមុននេះ ជិត ១០ឆ្នាំ ប្រទេសកូរ៉េខាងត្បូង ធ្លាប់មានសត្វមូសចង្រៃច្រើន ទើបក្រុមហ៊ុនផលិតទូរស័ព្ទ Pantech ផលិត ទូរស័ព្ទមួយម៉ូដែល សម្រាប់ដេញមូសដ៏គួរឲ្យស្អប់ ទាំងនោះ។ មិនដូចជាពេលបច្ចុប្បន្ននេះទេ ឈ្មោះហៅនៃ ទូស័ព្ទនេះ រាងវែងបន្តិច ពោលវាមាន ឈ្មោះថា “SK SKY IM-U100”។

/

របៀបដំណើរការរបស់ទូរស័ព្ទនេះ ក៏មិនមានអ្វីអស្ចារ្យនោះដែរ។ ឧបករណ៍នឹងបញ្ចេញមកក្រៅនូវ រលកសម្លេង ហ្វ្រេកង់ តាមរយះរន្ធបំពងសម្លេង ដែលតាមរយះនេះ វានឹងធ្វើឲ្យសត្វមូសចង្រៃទាំងនោះ មិនហ៊ានហើរមកជិត។ ក្រៅពីសមត្ថភាពអាចដេញសត្វមូស ទូរស័ព្ទ SK SKY IM-U100 ដូចជាមិន មានអ្វីពិសេសទៀតនោះទេ ជាមួយនឹងការរចនាម៉ូត ហូតឡើងចុះ អេក្រង់ TFT 2.6 inch កាមេរ៉ា 2MP ថាមពលថ្ម 800 mAh គាំទ្រការ ស្តាប់តន្រ្តី MP3 តាមរយះកាតមេម៉ូរីក្រៅ microSD មានបំពាក់ infrared ដែលអាចបើក WAP បាន៕

/

width=497

 

- អានអត្ថបទ៖ ស្ងាត់ៗ លេចចេញលក្ខណៈសម្បត្តិរបស់ Galaxy S6 mini អេក្រង់ ៤,៦អ៊ីន- អានអត្ថបទ៖ Galaxy S7 មានទំហំស្មើគ្នាត្រឹម S6, គែមៗរាងកោងៗ, កាមេរ៉ាមិនសូវលយចេញមកក្រៅ, មានរន្ធបន្ថែមមេម៉ូរីកាត- អានអត្ថបទ៖ iPhone 7 អាចនឹងបង្ហាញខ្លួន នៅពាក់កណ្តាលដើមឆ្នាំ២០១៦ ដើម្បីប្រជែងទីផ្សារ ជាមួយ Galaxy S7?

 

ប្រែសម្រួល៖ មង្គល ប្រភព៖ PhoneArena, Vreview