គំរូម៉ូដែលរបស់ Nokia Normandy ត្រូវបានគេបិទបាំងដោយសំបកមួយ ប៉ុន្តែជាមួយនឹងព័ត៌មាន លេចចេញមកជាហូរហែ ទន្ទឹមនឹងរូបភាពជាក់ស្តែងនេះ គឺផលិតនេះនឹងត្រូវបានគេធ្វើការបង្ហាញ ខ្លួន នៅលើទីផ្សារ ក្នុងពេលឆាប់ៗ ខាងមុខនេះមិនខាន។

បើទោះបីជាជិតត្រូវបានធ្លាក់ក្នុងការគ្រប់គ្រងផ្ទាល់របស់ Microsoft, Nokia ប្រហែលជានៅតែ បង្ហាញណែនាំគំរូទូរស័ព្ទប្រើ Android ដែលមានឈ្មោះថា Normandy ក្នុងពេលឆាប់ៗខាងមុខ នេះ។

/

គំរូម៉ូដែល Nokia Normandy (រូបភាព៖ Sina Weibo)

មុននេះក៏មានរូបភាព ក្រោមទម្រង់ជារូបទស្សនាវត្តី នៃផលិតផលនេះ លេចចេញនៅលើអ៊ីនធឺ ណេតផងដែរ ដែលនេះគឺជាលើកដំបូង នៃគំរូម៉ូដែលរបស់ Nokia Normandy លេចចេញរូបភាព។ សម្រាប់រូបភាពជាក់ស្តែងមួយក្រោយនេះ គឺត្រូវបានបង្ហោះនៅលើ Sina Weibo។

/

រូបភាពទស្សនាវត្តីនៃ Nokia Normandy (រូបភាព៖ @evleaks)

បច្ចុប្បន្ន អនាគតរបស់គំរូ Nokia Normandy ប្រើ Android នៅតែស្ថិតនៅក្នុងចម្ងល់មួយនៅឡើយ ដោយសារតែមនុស្សជាច្រើន នៅតែមិនយល់ពី ការទិញលក់រវាង Nokia និង Microsoft រួមមាន អ្វីខ្លះ ហើយផលិតផលខាងលើនេះ បើសិនជាបង្ហាញខ្លួនមែន តើវាជារបស់ Nokia ឬ Microsoft?

ប្រែសម្រួល៖ សិលាប្រភព៖ zing