បើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបច្ចេកវិទ្យាបរទេស ដែលទើបតែបានចេញផ្សាយកាលពីអាទិត្យ ម្សិលមិញនេះ អោយដឹងថា Instagram បានយល់ព្រមក្នុងការចុះកិច្ចសន្យាជាមួយនឹង Twitter ក្នុងតម្លៃ ៥២៥ លានដុល្លារ មុននឹងសំរេចជ្រើសយក Facebook នេះបើតាមអះអាងរបស់កាសែត The New York Times ។
លើសពីនេះទៅទៀត The New York Times ក៏បានបន្ថែមអោយដឹងផងដែរថា Twitter បានរិះរកដំណោះស្រាយក្នុងការចុះកុងត្រាយកមកវិញនូវ Instagram ក្នុងតម្លៃ ៥២៥ លានដុល្លារ មុនពេលដែលស្ថាបនិករបស់ Instagram គឺលោក Kevin Systrom សំរេចចិត្តបញ្ជប់ទាំងស្រុង។ គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ Twitter ក៏មានចំណាប់អារម្មណ៍ Instagram ផងដែរ តែក្រោយមកបន្ទាប់ពីមានការលិចឮនូវដំណឹងនេះ ក្រុមហ៊ុនទាំងពីរ (Twitter និង Instagram ) ក៏មានភាពរកាំរកូសជាមួយនឹងគ្នាបន្តិចបន្តួច ដែលជាហេតុធ្វើអោយលោក Systrom បញ្ជាក់អោយដឹងថា មានតែFacebook តែមួយគត់ ដែលនឹងចុះកុងត្រាជាមួយ Instagram ក្នុងការដេញថ្លៃ ១លានកោតដុល្លារ

ប្រភពសារព័ត៌មានដដែលនេះ បានបន្ថែមថា ស្ថាបនិក Instagram លោក Systrom និងសហការីម្នាក់ផ្សេងទៀត លោក Mike Krieger បានយល់ព្រមសម្តីនឹងគ្នាក្នុងការចុះកិច្ចសន្យាជាមួយTwitter ខណៈពេលដែលការសំរេចជាឯករាជ្យ និងផ្លូវការ ត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី ២០ មីនា តែអ្វីដែលជាការភ្ញាក់ផ្អើលនោះគឺថា ៣ សប្តាហ៍ក្រោយមកFacebook ក៏បានប្រកាសថាខ្លួន សំរេចនៅក្នុងទទួលយក Instagram ហើយ ករណីនេះ វាគឺជាភាពភ្ញាក់ផ្អើលមួយសំរាប់មហាជនទូទៅ និងបណ្តាញផ្សព្វផ្សាយ ដោយពួកគេបានលើកឡើងថា Twitter មិនត្រូវបានមានឧកាសក្នុងការដេញថ្លៃយក Instagram កាលពីពេលកន្លងទៅនេះ។
តែទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ប្រភពសារព័ត៌មានដដែលនេះ បញ្ជាក់យ៉ាងច្បាស់ថា Instagram បានយល់ព្រមក្នុងការចុះកុងត្រាយូរអង្វែងជាមួយ Twitter មុនពេលសំរេចយក Facebook ក្នុងតម្លៃ ៥២៥ លានដុល្លារ៕
ដោយ ៖ រិទ្ធីប្រភព ៖ verge