ប្រធានាធិបតីអាមេរិក Barack Obama អាចនឹងបង្ហើបឱ្យដឹងអំពីថាតើមនុស្សភពផ្កាយ មានឬមិនមាន នៅមុនពេលលោកអស់អាណតិ។

លោក Stephen Bassett អ្នកទទួលខុសត្រូវអំពីក្រុមស្រាវជ្រាវគំរូ (PRG) ទើបតែបានបញ្ចេញវិដេអូថ្មីមួយបង្ហាញថា លោក Obama នឹងនិយាយអំពី “អាថ៌កំបាំងរាប់ពាន់ឆ្នាំ” បើសិនលោកបង្ហើបអំពីមនុស្សភពផ្កាយ។ Stephen Bassett អះអាងថា ការប្រកាសនេះនឹងក្លាយជាបេតិកភ័ណ្ឌដែលនឹងផ្លាស់ប្ដូរប្រវត្តិសាស្ដ្ររបស់មនុស្សជាតិ។

/

លោក Obama ក៏ធ្លាប់បាន​ព្រលយ​ពាក្យខ្លះៗទាក់ទឹននឹងមនុស្សភពផ្កាយ 

លោក Stephen Bassett ថ្លែងថា ៖ “បើសិនប្រធានាធិបតី Obama ថ្លែងថា វត្តមានរបស់មនុស្សភពផ្កាយគឺមានមែន នោះនឹងក្លាយជាបេតិកភ័ណ្ឌនយោបាយមួយដែលអស្ចារ្យបំផុតសម្រាប់មនុស្សលោក”។

កាលពីដើមឆ្នាំនេះ John Pedestal អគ្គនាយកផ្នែកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Hillary Clinton បានបង្ហោះនៅលើទំព័រ tweeter ថា បរាជ័យធំបំផុតក្នុងរយៈពេល ១២ខែកន្លង គឺថា ម្ដងទៀត គេមិនអាចបកស្រាយអំពីឯកសារនិយាយអំពី UFO។

មុននេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក (CIA) ក៏បានសម្រេចថានឹងបោះពុម្ភផ្សាយនូវឯកសារសម្ងាត់ស្ដីអំពី UFO នៅពាសពេញពិភពលោក។

សូម្បីតែលោកប្រធានាធិបតី Obama ក៏បានព្រលយពាក្យខ្លះៗ ទាក់ទឹននឹងមនុស្សភពផ្កាយនេះផងដែរ។

កាលពីថ្ងៃទី ១១កុម្ភៈ នៅពេលលោក Obama ចូលរួមក្នុងកម្មវិធី The Ellen DeGeneres Show លោកបានឆ្លើយតប់នឹងក្មេងស្រីម្នាក់ថា យើងមិនដែលបានទាក់ទងផ្ទាល់ជាមួយនឹងមនុស្សភពផ្កាយ ប៉ុន្តែ លោកក៏មិនបាននិយាយច្បាស់ថា តើធ្លាប់បានទាក់ទងដោយប្រយោលដែរ ឬយ៉ាងណានោះទេ។

/

តើមនុស្សភពផ្កាយកំពុង​គ្រប់គ្រង​មនុស្សមែនទេ?

កាលពីថ្ងៃទី ១២ មិនា ឆ្នាំ ២០១៥ ក្នុងកម្មវិធី Talk Show ដែលដឹកនាំដោយ Jimmy Kimmel លោក Obama ក៏បានឆ្លើយតប់ទៅនឹងលោក Jimmy Kimmel អំពីសំនួរដែលទាក់ទឹននឹងមនុស្សភពផ្កាយផងដែរ។ លោក Obama យល់ថា មនុស្សភពផ្កាយកំពុងតែគ្រប់គ្រងយ៉ាងតឹងរឹងទៅលើមនុស្ស មិនអាចឱ្យមនុស្សបង្ហើបអំពីរឿងសម្ងាត់របស់ពួកគេ។

ប្រែសម្រួល ៖ បុត្រា