បើទោះជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីមួយលើពិភពលោក ប៉ុន្ដែអាមេរិកក៏មានប្រជាជន

មិនតិចនោះដែរ ដែលធ្លាប់ខ្លួនក្រ គ្មានផ្ទះសម្បែង ដើរសុំទាន និងនាំគ្នាតម្រៀបជួដើម្បីទទួលអំណោយ។

ប៉ុន្ដែ ទោះជាយ៉ាងនេះក្ដី អ្នកក្រីក្រនៅអាមេរិក ហាក់ដូចជាមានភាពប្រសើរជាងអ្នកក្រនៅបណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមស្វែងយល់តាមរយៈរូបភាពខាងក្រោម៖

/

ក្មេងអាយុ ២ឆ្នាំ កំពុងស្ថិតនៅក្នុងបន្ទប់គេងរបស់គ្រួសារមួយដែលទើបត្រូវបានដេញចេញ ពីផ្ទះ នៅ Los Angeles កាលពីថ្ងៃទី ១១ឧសភា ឆ្នាំ ២០០៩។ បើទោះជាពុកម្ដាយរបស់កុមារនេះ បានសងថ្លៃជួលផ្ទះ ប៉ុន្ដែពួកគេត្រូវបង្ខំអោយចាកចេញ ដោយសារតែម្ចាស់ផ្ទះមិនសងប្រាក់កក់។
/
កុមារីម្នាក់នេះ កំពុងឈរតម្រៀបជួរ រង់ចាំទទួលអំណោយពីអង្គការ Feed The Children នៅ New York កាលពីថ្ងៃទី ២៤ មេសា ឆ្នាំ ២០០៩។
/
បុរសម្នាក់នេះ កំពុងអង្គុយ ហូបអាហារដែលទទួលបានពីអង្គការមនុស្សធម៌ នៅ Washington
កាលពីថ្ងៃទ ៩ ធ្នូ ឆ្នាំ ២០០៨។
/
ដោយសារតែទទួលបានអំណោយថ្មី ទើបគ្រួសារ Katie Busker (៣០ឆ្នាំ) មានអាហារទទួលទាន ក្នុងឱកាស ថ្ងៃបុណ្យឯករាជអាមេរិក កាលពីឆ្នាំទៅ។
/
មនុស្សជាច្រើនកំពុងតម្រៀបជួរគ្នាដើម្បីទទួលបានការហូបអាំហារដោយឥតគិតថ្លៃ នៅ Los Angeles កាលពីខែតុលា ២០១០ ក្នុងឱកាសបុណ្យអំណរគុណ។
/
Rob Bennett (ឆ្វេង)និងKami Ballard (កណ្ដាល) រួមនឹង James Meece នៅតំបន់អ្នកគ្មានផ្ទះសម្បែងមួយកន្លែង នៅ Sacramento, California កាលពីខែមិនា ២០០៩។
/
លោកយាយ Aida Lemus (៧០ឆ្នាំ)កំពុងយំ បន្ទាប់ពីត្រូវដេញចេញពីផ្ទះ នៅឯ Anaheim, California កាលពីថ្ងៃទី ២៣ មិថុនា ដោយសារតែផ្ទះត្រូវបានគេរឹបអូស ដើម្បីសងបំណុល។
/
បុរសគ្មានផ្ទះសម្បែងម្នាក់នេះ ត្រូវបង្ខំចិត្តចេញដើរសុំទាន នៅ Los Angeles កាលពីថ្ងៃទី ២២សីហា ឆ្នាំ ២០១១។
/
មនុស្សជាច្រើនកំពុងរង់ចាំទទួលរបស់របរ និងអាហារនៅ Los Angeles កាលពីខែធ្នូ ២០០៩ ក្នុងឱកាសបុណ្យណូអែល។
/
បុរសគ្មានផ្ទះសម្បែងនេះកំពុងអូសសម្ភារៈរបស់ខ្លួននៅតាមដងផ្លូវ នៅ San Francisco កាលពីខែសីហា ឆ្នាំទៅ។ល។
ដោយ ៖ សូរីយ៉ាប្រភព ៖ zing