តាមប្រភពព័ត៌មានពីកាសែតថៃចេញផ្សាយជា ភាសាអង់គ្លេសនៅថ្ងៃទី១៥ កុម្ភៈ
ឱ្យដឹងថា យន្តហោះចម្បាំងប្រភេទ F16 ចំនួន២គ្រឿង របស់កងកំលាំងទ័ពអាកាស
ថៃដែលធ្លាក់កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ កន្លងមក ត្រូវបានរកឃើញហើយនៅក្នុងតំបន់
ព្រៃនៅភាគខាងជើងប្រទេស។ យន្តហោះទាំង២គ្រឿងនេះ បានធ្លាក់ហើយផ្ទុះឆេះ
ខ្ទេចទាំងស្រុង ប៉ុន្តែអ្នកបើកមិនមានរងរបួសអ្វីទេ ។
ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា យន្តហោះចំបាំងនេះ ថៃទិញពីសហរដ្ឋអាមេរិក
នៅឆ្នាំ២០០២ មួយគ្រឿងតំលៃ៤ពាន់លានបាត។ ទោះបីជាបែបណា ព័ត៌មានលំអិតស្តីអំពី
មូលហេតុនៃការធ្លាក់យន្តហោះនោះមិនទាន់ដឹង ច្បាស់នៅឡើយទេ ដោយអាជ្ញាធរកំពុង
សំភាសន៍ជាមួយអ្នកបើក ។ ក្រោយពីទទួលបានព័ត៌មានថា យន្តហោះទាំងពីរគ្រឿងធ្លាក់
មានលេចឮរបាយការណ៍នានាថា យន្តហោះធ្លាក់ដោយសារបុកគ្នានៅពេលកំពុងធ្វើសមយុទ្ធ ៕
http://kohsantepheapdaily.com.kh/art...14-200117.html