ថៃ ៖ កម្មវិធីហ្វេសប៊ុក live របស់ ម្ចាស់ហ្វេសប៊ុក លោក Mark Zuckerberg កំពុងតែរងនូវសម្ពាធធ្ងន់ធ្ងរ ដោយសារករណីឪពុកធ្វើឃាតទារកតូចអាយុ ១១ ខែ មុនពេលសម្លាប់ខ្លួន ដោយសារតែករណីនេះវាពិតជាសាហាវហួសមិនគួរឲ្យជឿពិតមែន ។
វីដេអូមួយដែលមានរយៈពេល ៤ នាទី ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមត្រូវបានលុបចោលភ្លាមៗ ក្រោយពីបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គម រយៈពេល ២៤ ម៉ោង ។
បណ្តាញសង្គមបានសារភាពថា កាលពីសប្តាហ៍មុនគេក៏បានចំណាយពេលប្រហែលជា ២ ម៉ោង ដើម្បីលុបវីដេអូមួយដែលមានករណីស្រដៀងនឹងរឿងនេះផងដែរ ។
ឪពុកដែលជាឃាតករសម្លាប់កូនស្រីខ្លួនឯងត្រូវបានគេដឹងថា លោកបានធ្វើសកម្មភាពនៅរមណីយដ្ឋានភូកេត (Phuket) នៅក្នុងប្រទេសថៃ ។ នៅក្នុងនោះផងដែរ លោក Wuttisan Wongtalay អាយុ ២១ ឆ្នាំ បាន Live វីដេអូដោយ ដោយការព្យួរ ក កូនស្រីអាយុ ១១ ខែរបស់ខ្លួននៅលើអាគារខ្ពស់មួយ (នៅរមណីយដ្ឋានភូកេត (Phuket) ហើយក្រោយមកក៏ធ្វើសកម្មភាពដើម្បីសម្លាប់ខ្លួនឯង ។
ប្រភពដដែលបញ្ជាក់ថា វីដេអូទាំងអស់មានចំនួន ២ ហើយត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកប្រហែលជា ២៤ ម៉ោង ។ ហើយហ្វេសប៊ុក Live គឺត្រូវបានចាប់ផ្តើមកាលពីថ្ងៃចន្ទនិងត្រូវបានលុបចោលវិញនៅថ្ងៃអង្គារ ។ ដោយវីដេអូដំបូងគឺមានអ្នកចូលទស្សនាប្រហែលជា ១១២,០០០ ដង និងលើកទីមានចំនួន ២៥៨,០០០ ដងឯណោះ ។
មិនត្រឹមតែប៉ុណ្ណោះ វីដេអូក៏ត្រូវបានបង្ហោះនៅលើ YouTube ដែលមានចំនួនអ្នកទស្សនា ២,៣៥១ ដង ហើយក៏ត្រូវបានលុបចោលវិញបន្ទាប់ពីបង្ហោះទើបតែបាន ១៥ នាទី បន្ទាប់ពីមានក្រសួង (Ministry of digital economy) ទាក់ទងទៅខាងហ្វេសប៊ុកឲ្យជួយចាត់ការរឿងនេះឡើងវិញ ៕
នេះគឺជារូបថតប្តីប្រពន្ធវ័យក្មេង និងកូនប្រុសប្តីមុនអាយុ ៥ ឆ្នាំ
នេះគឺជារូបថតទារកអាយុ ១១ ខែនិងឪពុកដែលសម្លាប់ខ្លួនទៅតាមក្រោយ
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ dailymail