ទីបញ្ចប់បច្ចេកវិទ្យាទូរស័ព្ទដៃ ត្រូវបានបោះជំហានទៅមុខមួយកំរិតទៀត។ ក្រុមហ៊ុនច្នៃប្រឌិត Samsung ជិតធ្វើការផ្លាស់ប្តូរទាំងស្រុងនូវបញ្ហានេះ។
តាមព័ត៌មានពីគេហទំព័រ BBC កាលពីពេលថ្មីៗនេះបានឲ្យដឹងថា Samsung នឹងធ្វើការបង្ហាញខ្លួនជំនាន់អេក្រង់ថ្មីដែលមានសមត្ថភាពអាចបត់បែនបាន នៅឆ្នាំក្រោយនេះ។ ជាមួយនឹងអេក្រង់ថ្មីស្រឡាងនេះ ការរចនាម៉ូដមិនមានដែនកំណត់ឡើយ អាចច្នៃម៉ូដបានច្រើនបែបជាងមុន ហើយការប្រើប្រាស់ស្មាតហ្វូន ក៏នឹងមានការកើនឡើងច្រើនជាងមុនផងដែរ។

គំរូទូរស័ព្ទកោង អាចបត់បានដូច្នេះ នឹងបង្ហាញខ្លួននៅឆ្នាំក្រោយ
ក្រៅពី Samsung នៅមាន LG, Philips, Sharp, Sony និង Nokia ក៏កំពុងតែខិតខំ ដើម្បីបង្ហាញខ្លួនផលិតផលអេក្រង់កោង ឆាប់ៗខាងមុខនេះតាមដែលអាចធ្វើទៅបាន។ ជាក់ស្តែង ចំពោះបច្ចេកវិទ្យាបច្ចុប្បន្នគឺប្រាកដជា Samsung នឹងក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបង្ហាញខ្លួនជំនាន់អេក្រង់ថ្មីនេះនៅឆ្នាំក្រោយ។ បើតាមការប៉ាន់ស្មាន អេក្រង់ថ្មីនេះនឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ OLED ហើយនឹងត្រូវបាន Samsung យកទៅប្រើប្រាស់ជាមួយផលិតផលមួយចំនួនរបស់ខ្លួននៅក្នុងឆ្នាំ 2013 ខាងមុខនេះ៕
ដោយ៖ សិលាប្រភព៖ k14