
ទីប្រជុំជនតូចមួយស្ថិតនៅ Kantharalak ក្នុងខេត្តស៊ីសាកេតប្រទេសថៃចំងាយប្រហែល
៣៥គីឡូម៉ែតពីតំបន់មានជំលោះគេឃើញមានរថយន្តសំរាប់ដឹកទាហ៊ាននិងរថក្រោះ
ជាច្រើនឆ្លងកាត់ទីនោះ។
រូបភាពខាងក្រោមនេះត្រូវបានថតនៅតាមដងផ្លូវពី Kantharalak ទៅដល់
ព្រំប្រទល់កន្លែងមានជំលោះ។

រថយន្តសំរាប់ដឹកទាហ៊ាននិងរថក្រោះជាច្រើនរត់តាមផ្លូវជាតិលេខ221ឆ្ពោះទៅព្រំប្រទល់។

រៀបចំបង្គោលភ្លើងឡើងវីញក្រោយពីមានការបាញ់គ្នា។

ដំបូលសាលាត្រូវទទួលរងការខូចខាត។សាលារៀនទាំងអស់ដែលនៅជិតព្រំដែន
ត្រូវបានបិទទ្វារ។

រាល់បណ្តារអ្នកសារព៌តមាននិងទូរទស្សន៏ថៃមកពីទីក្រុងបាងកកមកយកព៌តមាន
នៅថ្ងៃជំលោះបាញ់គ្នា។

ការជួយនិងឩបត្ថមជាស្បៀងដល់ប្រជាជនថៃដែលនៅតំបន់មានជំលោះ។